Close
Close
Ads: 88BOL
Man.Utd ចង់បន្តកំនត់ត្រាមិនដែលចាញ់លើកទី២៤ ពេលទទួលភ្ញៀវ Everton
ទំហំអក្សរ
តូច
ធំ

Man. Utd ចង់បន្តកំនត់ត្រាមិនដែលចាញ់សោះ២៤ដងគ្រប់ក្របខណ្ឌប្រកួតនៅលើទឹកដី Old Trafford ក្រោយចាញ់ Real Sociedad ចុងក្រោយបំផុតកាលពីខែកញ្ញា ២០២២ មុន ពេលដែលពួកគេធ្វើ​ជាម្ចាស់​ផ្ទះទទួលក្រុម Everton ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ម៉ោង៦:៣០នាទីយប់នេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


Man.Utd បានឡើងមកឈរកំពូលតារាង Top-៤វិញ ក្រោយផ្តួល Brentford កាលពីថ្ងៃពុធខណៈEverton បានត្រឹមស្មើ​Tottenham កាលពីថ្ងៃចន្ទ។មានន័យថា Man.Utd មិនដែលចាញ់នៅក្របខណ្ឌ Premier League ចំនួន ១៣ដងនាទឹកដី Old Trafford ខណៈក្រុមលោក Ten Hag ធ្វើបាន Cleansheet ៣ដង។

Everton បច្ចុប្បន្នឈរនៅលេខរៀងទី ១៦ ប៉ុន្តែពួកគេមានពិន្ទុ ២៧ ស្មើនិងក្រុមដែលស្ថិតក្នុងតំបន់កាត់ចោលគឺ Nottingham និងWest Ham ព្រមទាំង Bournemouth ដែល​ឈរ​នៅ​លេខ ១៨។ ១០ប្រកួតក្រៅដីចុងក្រោយនៅលីកកំពូលអង់គ្លេសគឺ Everton មិនដែលឈ្នះទេ ខណៈ៥ប្រកួតចុងក្រោយពួកគេរបូតគ្រាប់បាល់យ៉ាងហោចណាស់២គ្រាប់ដែរ។ ទោះយ៉ាងណាប្រវត្តិជួបគ្នា២ដងចុងក្រោយនៅរដូវកាលនេះគឺក្របខណ្ឌ Premier League ក្រុម Man.Utd ផ្តួល Everton ២:១ ក្នុងនាមជាភ្ញៀវ និងបន្តផ្តួល ក្នុងលទ្ធផល៣:១ ជុំទី៣ពានរង្វាន់ FA Cup។
១.៦ប្រកួតចុងក្រោយរបស់ Man.Utd ឈ្នះ៣ស្មើ១និង ចាញ់២ ខណៈ Everton ស្មើ៣ចាញ់២ឈ្នះ១។
២.ជម្រើស១១នាក់ដំបូងរបស់ Man.Utd អាចនិងចូលលេង
De Gea; Wan-Bissaka, Varane, Martinez, Malacia; Fred, Sabitzer; Antony, Fernandes, Rashford; Martial
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងរបស់Man.Utd អាចនិង ចូលលេង
Pickford; Keane, Tarkowski, Godfrey; Coleman, Onana, Gueye, Mykolenko; Iwobi, Gray, McNeil
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៥-១)
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូទាំងពីរនេះគឺ Man.Utd ១:0 Everton។
ប្រភព:Sportsmole & whoscored

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd ធ្វើការសម្រេចចិត្តលើករណីរបស់ Mason Greenwood
featured image

បរទេស៖ ក្លឹបបិសាចក្រហម Manchester United កំពុងធ្វើការលើស្ថានភាពរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនគឺ Mason Greenwood ក្រោយពីកីឡាកររូបនេះត្រូវក្លឹបពិន័យមិនឲ្យពាក់ព័ន្ធជាមួយនឹងក្លឹបទៀត បន្ទាប់ពីរូបគេបានប្រព្រឹត្តិអំពើហឹង្សាលើមិត្តស្រីរបស់ខ្លួន។ យ៉ាងណាមិញបច្ចុប្បន្នពាក្យបណ្តឹងទាំងឡាយត្រូវទម្លាក់ចោលដោយអាជ្ញាធរអង់គ្លេសហើយ ខណៈ Greenwood និងមិត្តស្រីរបស់គេក៏ត្រូវរូវគ្នាវិញផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ធ្វើការសម្រេចចិត្តលើករណីរបស់ Mason Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ស្ថានភាពបច្ចុប្បន្ននេះគឺក្លឹប Man Utd ហាក់បីបើកភ្លើងខៀវឲ្យខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះត្រលប់មកវិញ ដើម្បីត្រៀម Pre season វាពេលដ៏ខ្លីខាងមុខនេះ ដោយក្លឹបបានធ្វើការជាមួយនឹងគេលើកាយសប្បទា និងចិត្តគំនិតរបស់គេល្អធម្មតា។ ហើយក៏មានការរំពឹងថា រូបគេ និងមិត្តស្រីត្រៀមចេញធ្វើកិច្ចសម្ភាហ៍មួយនាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់រឿងរ៉ាវផ្សេងៗទាំងឡាយ។

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL