Close
Sponsor ads Featured-Image
អាហ្សង់ទីន វិលត្រឡប់ទៅឈរនៅកំពូលតារាងចំណាត់ថ្នាក់ FIFA វិញ បន្ទាប់ពីឈ្នះ World Cup 2022
ទំហំអក្សរ
តូច
ធំ

(ប៊ុយនុសអ៊ែរ)៖ ម្ចាស់ពានរង្វាន់ជើងឯកពិភពលោក World Cup 2022 អាហ្សង់ទីន បានទម្លាក់ប្រេស៊ីល ដើម្បីវិលត្រឡប់ទៅឈរនៅចំណាត់ថ្នាក់កំពូល តារាង FIFA វិញ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាត់តំណែងនេះរយៈពេល ៦ឆ្នាំ។ នេះបើតាមការចេញផ្សាយពី CNA នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អាហ្សង់ទីន ដែលបានឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំមុន នៅប្រទេសកាតា ក្រោយយកឈ្នះលើបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ បានឡើងទៅឈរនៅចំណាត់ថ្នាក់ទី១ លើពិភពលោក បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Lionel Scaloni នេះបានយកឈ្នះលើក្រុមប៉ាណាម៉ា ២-០ និងឈ្នះក្រុមគូរ៉ាកាវ ៧-០ ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។

បារាំង បានឡើង ១ចំណាត់ថ្នាក់ទៅកាន់ចំណាត់ថ្នាក់ទី២ វិញ បន្ទាប់ពីឈ្នះ ៤-០ លើក្រុមហូឡង់ និងឈ្នះ ១-០ លើក្រុមអៀរឡង់ ក្នុងការប្រកួតជម្រុះ Euro 2024 ស្របពេលសាំបាប្រេស៊ីល បានធ្លាក់ទៅចំណាត់ថ្នាក់ទី៣ ក្រោយពីចាញ់ ២-១​ ក្នុងការប្រកួតមិត្តភាពក្រៅទឹកដី ក្រោមថ្វីជើងរបស់ម៉ារ៉ុក។

ចំណែកឯប៊ែលហ្សិកវិញ នៅរក្សាចំណាត់ថ្នាក់ទី៤ ដដែល, អង់គ្លេស ឈរនៅចំណាត់ថ្នាក់ទី៥ បន្ទាប់មកហូឡង់ស្ថិតក្នុងចំណាត់ថ្នាក់ទី៦, ក្រូអាតនៅចំណាត់ថ្នាក់ទី៧ និងអ៉ីតាលី ចំណាត់ថ្នាក់ទី៨។ ព័រទុយហ្គាល់ ចំណាត់ថ្នាក់ទី៩ និងអេស្ប៉ាញ ស្ថិតក្នុងចំណាត់ថ្នាក់ទី១០៕

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real […]

ចុចអានបន្ត
អត្ថបទទាក់ទង