Close
Featured-Image
សហព័ន្ធបាល់ទាត់ហូឡង់សម្រេចធ្វើរឿងមួយនេះក្រោយ Klaassen រងការវាយប្រហារ( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីខ្សែបម្រើ Davy Klaassen របស់ក្រុម Ajax រងរបួសហូរឈាមចេញចេញពីក្បាលផ្នែកខាងក្រោយបន្ទាប់ពីរការ​វាយ​ប្រហារ​​ដោយវត្តុរឹងកំលុងការប្រកួត Dutch Cup ក្នុងលទ្ធផល ២ទល់និង១កាលពីថ្ងៃព្រហស្បត្ត៏រួចមក។ ទីបំផុត សហព័ន្ធ​កីឡាបាល់ទាត់ប្រទេសហូឡង់ បានចេញសេចក្តីបញ្ជាក់ជាផ្លូវការណ៏ថា ការប្រកួតបាល់ទាត់គ្រប់​ក្របខណ្ឌនឹង​បោះ​បង់​ចោល​(មិនបានការ)តែម្តងប្រសិនកីឡាករ ឬអាជ្ញាកណ្តាលរងការប្រើ​អំពើហឹង្សាចេញពីហ្វូងអ្នកគាំទ្រនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតនោះផងដែរត្រូវបានបញ្ឈប់អស់រយៈពេលជិត ៣០ នាទី ខណៈប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេ​បានចាប់ខ្លួនមនុស្សចំនួន ២២ នាក់ រួមទាំងបុរសអាយុ ៣២ ឆ្នាំដែលត្រូវបានសង្ស័យថាថាជាជនដៃដល់ធ្វើដាក់អតីតកីឡាករក្លឹប Everton កីឡាករ Klaassen ។ ជាមួយគ្នានេះផងដេរទាំងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បាននិយាយថា​ឧប្បត្តិហេតុ​នេះគឺ “មិនអាចអត់ឱនបានទេ” ខណៈដែលប្រធាន FIFA លោក Gianni Infantino បានអំពាវនា​វឱ្យ​មាន​ចំណាត់​ការដោយអាជ្ញាធរហូឡង់។ ទោះយ៉ាងណា Klaassen ជាអ្នកជួយអោយ Ajax រកឃើញគ្រាប់ជ័យជំនះ​និងត្រូវជួបPSV Eindhoven ក្នុងវគ្គផ្តាច់ព្រ័ត្រ Dutch Cup នៅថ្ងៃទី ៣០ខែមេសាខាងមុខ។
ប្រភព:BBC
វិដេអូ:

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង