
បរទេស៖ អ្នកចាំទីរបស់ក្លឹប West Ham United កីឡាករ Fabianski បានសម្រេចចិត្តឈរមើលបាល់ហោះចូលទីខ្លួនឯងយ៉ាងរំភើយ ក្រោយពីរូបគេបានឡើងមក Clear បាល់ជ្រុល ខណ:ដែលបានធ្វើឲ្យបាល់ធ្លាក់ដល់ជើង Isak នឹងធ្វើការបញ្ចប់ទីយ៉ាងល្អ ក្នុងជំនួបដែល Newcastle United បានយកឈ្នះលើក្រុម West Ham United ដោយលទ្ធផល ៥-០ ។
Alexander Isak ball tomorrow 😋 pic.twitter.com/S5qot1cW1V
— Cam (@cam_nufc) April 1, 2023

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ដែលកំពុងលេងខ្ចីជើងនៅក្រុម Aston Villa បង្ហាញអារម្មណ៍សៅហ្មង ថាខ្លួននឹងមិនមានជំនឿចិត្តថាអាចវិលត្រលប់មកលេងឲ្យក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលជាគ្រូបង្គោលនោះទេ។ បើទោះជាយ៉ាងណា ខ្សែប្រយុទ្ធស្លាបវ័យ ២៧ឆ្នាំ មិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្លួន ថាបន្ត ឬក៏ ចាកចេញនោះទេ នៅពេលចប់ការខ្ចីជើងនៅចុងរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Rashford មានកិច្ចសន្យាកុងត្រាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២៨ ឯណោះ៕ ប្រភព៖ BBC


