បរទេស៖ អ្នកប្រដាល់គុនខ្មែរដែលកំពុងល្បីល្បាញ់គ្រប់ទិសទីនៃភាគអាសុី ព្រំ សំណាង បានបង្ហោះនូវសារមួយជូនដល់អ្នកគាំទ្ររបស់ខ្លួនក្នុងកម្មវិធីមរតកគុនខ្មែរ NNP នៅថ្ងៃទី06 ខែមេសា 2023 ស្អែកនេះ ។ ព្រំ សំណាង បានបង្ហោះសារថា «មួយប្រកួតលើកមុន អធ្យាស្រ័យផងបងប្អូនដែលខ្ញុំធ្វើមិនសូវបានល្អ ប៉ុន្តែមួយប្រកួតលើកនេះខ្ញុំបុកហាត់ពេញល្អណាស់ ។»


ប្រដាល់គុនខ្មែរ៖ ក្រោយចប់ការប្រកួតរវាង ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ កាលពីយប់មិញនេះមានការប្រកែងវែកញែកគ្នាជាច្រើនជុំវិញការកាត់សេចក្តីរបស់លោកអាជ្ញា ដែលឲ្យ ឈុត សេរីវ៉ាន់ថង ឈ្នះ ប៉ុន្តែយ៉ាងណាមិញ លោកគ្រូ ស៊ន អេលីត មិនបានប្រតិកម្មលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល់ឡើយ ហើយរូបលោកថែមទាំងឲ្យអ្នកគាំទ្រឈប់វែកញែករឿងនេះបន្តទៀតផងដែរ។ លោក ស៊ន អេលីត បានបង្ហោះលើគណនីអាខោន Facebook របស់ខ្លួនរូបលោកថា៖ «សំរាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថាសិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់វ៉ាន់ថងមែនសូមបងប្អូនកុំបង្ហោះអ្វីមិនសមរម្យអី សូមអរគុណ» អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ធ្វើការសម្រេចចិត្តលើករណីរបស់ Mason Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស