

បរទេស៖ អ្នកប្រដាល់គុនខ្មែរដែលកំពុងល្បីល្បាញ់គ្រប់ទិសទីនៃភាគអាសុី ព្រំ សំណាង បានបង្ហោះនូវសារមួយជូនដល់អ្នកគាំទ្ររបស់ខ្លួនក្នុងកម្មវិធីមរតកគុនខ្មែរ NNP នៅថ្ងៃទី06 ខែមេសា 2023 ស្អែកនេះ ។ ព្រំ សំណាង បានបង្ហោះសារថា «មួយប្រកួតលើកមុន អធ្យាស្រ័យផងបងប្អូនដែលខ្ញុំធ្វើមិនសូវបានល្អ ប៉ុន្តែមួយប្រកួតលើកនេះខ្ញុំបុកហាត់ពេញល្អណាស់ ។»



ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាអតីតខ្សែបម្រើក្រុមអធិរាជស Real Madrid បានបដិសេធសំណើរប្រាក់ឈ្នួលប្រមាណ ៩ លានអឺរ៉ូ (៧.៨ លានផោន) ដើម្បីលេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅឯក្លឹបតួគី Fenerbahce ។ការពិតសាម៉ីខ្លួនកីឡាករវ័យ ២៩ ឆ្នាំចង់បន្តលេងនៅលីគកំពូលរបស់អឺរ៉ុប ខណៈមានក្លឹបធំៗនៅអ៊ីតាលីដូចជា AC Milan និង Inter Milan បានបន្តរក្សាការតាមដានកីឡាករអន្តរជាតិអេស្បាញរូបនេះជាមួយក្លឹបជាប្រចាំ ។ក្រៅពីនោះមានក្លឹបនៅក្របខណ្ឌ La Liga គឺ Villarreal ក៍បានបង្ហាញពីចំណាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយករូបគេទៅកាន់ទឹកដីអេស្បាញវិញផងដែរ ។គួររំលឹកថាកាលពីរដូវកាលចាស់ Asensio ក្រោមការដឹកនាំរបស់លោក Unai Emery មិនបានផ្ទេរយករូបគេទៅរួមក្រុមជាអចិន្រ្តៃយ៍នោះឡើយ ក្រោយបញ្ចប់ការខ្ចីជើង នៅAston Villa ដោយរកបាន៨គ្រាប់។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែបម្រើ PSG កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករដែលមានជំនាញជើងឆ្វេងបានស្ទាត់ជំនាញមានបំណងចង់ចាកចេញពីទឹកដី Parc Des Princes […]