
បរទេស៖ ទីបំផុតការចាប់ពូលនៃការប្រកួតសុីហ្គេមវិញ្ញាសារផ្នែកបុរសត្រូវបានធ្វើឡើងរួចរាល់ ដោយជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជាគឺស្ថិតក្នុងពូល A ជាមួយនឹងក្រុម ឥណ្ឌូនេសុី មីយ៉ាន់ម៉ា ហ្វីលីពីន និង ទីម័រខាងកើត ខណ:នៅពូល B វិញមានក្រុម ថៃ វៀតណាម ម៉ាឡេសុី សឹង្ហបុរី និងចុងក្រោយគឺ ឡាវ ។

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


