បរទេស៖ បន្ទាប់ពីមានឪកាសរកគ្រាប់បាល់បើកឆាករបស់កីឡាករអន្តរជាតិប្រេស៊ីល Rodrygo រួចមក វីរបុរស Karim Benzema មានឪកាសរកបានគ្រាប់បាល់ហេតទ្រីក៣គ្រាប់ ត្រឹមតែ ចន្លោះពេល ៧ នាទី(២៩–៣៦) នៅតង់ទី១ មុនពេល Asensio និង Varquez បន្ថែម២គ្រាប់នៅតង់ទី២។ការប្រកួតសប្តាហ៏ទី២៧នេះ Real Madrid បានលត់ក្រុម Real Valladolid ក្នុងលទ្ធផល៦ ទល់និង០ សម្រាប់ការប្រកួតក្របខណ្ឌ La Liga ។
ក្រុមរបស់លោក Carlo Ancelotti មាន ១២ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង La Liga គឺ Barcelona ខណៈគ្រាប់បាល់ Hat-trick នេះគឺលឿនបំផុតទី២នៅលីកកំពូល La Liga ចាប់តាំងពី Fernando Hierro ធ្វើបានHat-Trick ក្នុងរយៈពេល ៦ នាទីក្នុងជ័យជម្នះ ៧-0 លើក្រុម Espanyol ក្នុងខែមេសា ឆ្នាំ ១៩៩២ ។ លទ្ធផលនេះផងដែរគឺបានជំរុញទឹកចិត្តReal Madrid ដែលហាក់កាន់តេឃ្លាតឆ្ងាយពីឪកាសការពារតំណែងជើងឯក មុនពេលពួកគេ ត្រូវជួបប្រកួតជើងទីពីរពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្វីដែលជាការកត់សម្គាល់គឺកីឡាករសញ្ជាតិបែលហ្ស៊ិកមានឪកាសបង្ហាញខ្លួននៅ La Liga ជាលើកដំបូងចាប់តាំងពីខែកញ្ញា ដោយបានAssist គ្រាប់បាល់ចុងក្រោយអោយ Vazquez ផងដែរ ។

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ប្រឈមនឹងបញ្ហាចម្បងលើកិច្ចព្រមព្រៀង Mason Mount ក្រោយក្លឹប Chelsea បានទាមទារក្លឹប Man Utd ចំនួន ៧០លានផោន បើសិនជាពួកគេចង់បានខ្សែបម្រើឆ្នើមជនជាតិអង់គ្លេសរូបនេះ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នគេនៅសល់ត្រឹមតែ១ឆ្នាំទៀតយ៉ាងណាក្តីក៏ដោយ។ យ៉ាងណាមិញស្ថិតនៅតម្លៃនេះក្លឹប Manchester United ទំនងជាមិនចូលពិភាក្សាឡើយ ខណៈគោលដៅរបស់គេបច្ចុប្បន្នមិនមែនជាខ្សែបម្រើឡើយ ដោយខ្សែប្រយុទ្ធទោលគឺគោលដៅដ៏សំខាន់សម្រាប់ពួកគេនាពេលបច្ចុប្បន្ននេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកគាំទ្រស្ទើមិនគួរឲ្យជឿថា កីឡាករ Burnley ត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាលវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

