Benzema រកបាន Hat-trick លឿនបំផុត ខណៈ Real Madrid បន្តក្តីសង្ឃឹមប្រជែងពាន (មានវីដេអូ)

Published 4 years ago
502 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ បន្ទាប់ពីមានឪកាសរកគ្រាប់បាល់បើកឆាករបស់កីឡាករអន្តរជាតិប្រេស៊ីល Rodrygo រួចមក វីរបុរស Karim Benzema មានឪកាស​រកបានគ្រាប់បាល់ហេតទ្រីក៣គ្រាប់ ត្រឹមតែ ចន្លោះពេល ៧ នាទី(២៩–៣៦) នៅតង់ទី១ មុនពេល Asensio និង Varquez បន្ថែម២​គ្រាប់​នៅ​តង់ទី២។ការប្រកួតសប្តាហ៏ទី២៧នេះ Real Madrid បានលត់ក្រុម Real Valladolid ក្នុងលទ្ធផល៦ ទល់និង០ សម្រាប់ការ​ប្រកួត​ក្របខណ្ឌ La Liga ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Karim Benzema equals Cristiano Ronaldo record as he scores seven-minute hat-trick including stunning overhead kick for Real Madrid

ក្រុមរបស់លោក Carlo Ancelotti មាន ១២ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង La Liga គឺ Barcelona ខណៈគ្រាប់បាល់ Hat-trick នេះគឺលឿនបំផុតទី២នៅលីកកំពូល La Liga ចាប់តាំងពី Fernando Hierro ធ្វើបានHat-Trick ក្នុងរយៈពេល ៦ នាទីក្នុងជ័យជម្នះ ៧-0 លើក្រុម Espanyol ក្នុងខែមេសា ឆ្នាំ ១៩៩២ ។ លទ្ធផលនេះផងដែរគឺបានជំរុញទឹកចិត្តReal Madrid ដែលហាក់កាន់តេឃ្លាតឆ្ងាយពីឪកាសការពារតំណែងជើងឯក មុនពេលពួកគេ  ត្រូវជួបប្រកួតជើងទីពីរពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្វីដែលជាការកត់សម្គាល់គឺកីឡាករសញ្ជាតិ​បែលហ្ស៊ិក​មាន​ឪកាសបង្ហាញខ្លួននៅ La Liga ជាលើកដំបូងចាប់តាំងពីខែកញ្ញា ដោយបានAssist គ្រាប់បាល់ចុងក្រោយអោយ Vazquez ផងដែរ ។

Article Tags
Related Articles