

បរទេស៖ Thiago Teixeira អ្នកប្រដាល់ប្រេសុីលដែលលេងដំណាងឲ្យប្រទេសកម្ពុជា ទើបតែបានឈ្នះខ្សែក្រវាត់ Thai World Champion កាលពីយប់ថ្ងៃសោរ៍កន្លងទៅនៅឯទ្វីបអឺរ៉ុប ដោយរូបគេបានធ្វើឲ្យប្រជាជនកម្ពុជាមានមោទនភាពជាខ្លាំង ដោយសារតែគាត់បានពាក់ស្រោបខ្លួនដោយទង់ជាតិប្រទេសកម្ពុជា ជាមួយនឹងខោដែលមានពាក្យគុនខ្មែរ ។ យ៉ាងណាមិញក្រោយភាពជោគជ័យរបស់គេ បានធ្វើឲ្យប្រជាជានថៃមានការខឹងសម្បារជាខ្លាំង បន្ទាប់ពីរូបគេបានចំណាយពេលដល់ទៅ១៦ឆ្នាំដើម្បីហ្វឹកហាត់ Mouy Thai នៅឯប្រទេសថៃ និងធ្លាប់បានលេងតំណាងឲ្យប្រទេសថៃជាច្រើនឆ្នាំ បានធ្វើការគាំទ្រគុនខ្មែរ (Kun Khmer) វិញ និងថែមទាំងបង្ហាញគុនខ្មែរនៅលើឆាកអន្តរជាតិថែមទៀតផង។

បន្ទាប់ពីការប្រកួត ផេកប្រដាល់នៅឯប្រទេសថៃជាច្រើនបានធ្វើការផុសអំពីរឿងនេះ ជាមួយនឹងអារម្មណ៍មិនសប្បាយចិត្ត ហើយថ្មីៗនេះ Thiago ថែមទាំងធ្វើការស៊ែរនូវផុសមួយដែលបានសរសេរថា «អ្នកប្រដាល់សញ្ជាតិប្រេស៊ីល Thiago Teixeira ធ្លាប់បានប្រកាសថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីតំណាងឲ្យក្បាច់គុនគុនខ្មែរលើឆាកអន្តរជាតិ។ ធ្វើបែបនេះបន្ទាប់ពីឈ្នះជើងឯក Muay Thai។» ដែលបានធ្វើឲ្យប្រជាជនថៃកាន់ខឹងសម្បារថែមទៀត។

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ ប្រកួត ផងដែរនៅព្រឹត្តការណ៍ក្លឹប World Cup […]


