Messi រកការសើចចំអកសាជាថ្មី ខណៈ PSG បរាជ័យក្រោមថ្វីជើង Lyon (មានវីដេអូ)

Published 4 years ago
1.1K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ជាថ្មីម្តងទៀតប្រិយមិត្តក្រុម PSG បានបន្តរិះគន់ និង បង្ហាញពីការសើចចំអក ដោយសម្លេងហួចដល់ Lionel Messi កំលុងពេល​ដែលពួកគេ​រង​បរាជ័យ​លើកទី ៧ ក្នុងឆ្នាំ ២០២៣ ក្រោមថ្វីជើង Lyon ដោយលទ្ធផល ១ទល់និង០ សម្រាប់ការប្រកួត Ligue-1 នៅរាត្រីថ្ងៃអាទិត្យ។​យ៉ាងណា​ម៉ិញក៏នៅមានអ្នកគាំទ្រផ្សេងទៀតបានស្រែកហៅឈ្មោះ Messi ដើម្បីសម្តែ​ង​ពី​ការគាំទ្រ​បន្តទៀតផង​បន្ទាប់ពីវីរបុរស​ក្រុម​ជម្រើជាតិអាហ្សង់ទីនរូបនេះក៏កំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់អតីតក្លឹប Barcelona នៅ​ពេល​កិច្ច​សន្យារបស់​គាត់ផុត​កំណត់នៅ​រដូវក្តៅនេះក្រោយរកបានគ្រាប់បាល់សរុប២៩ គ្រាប់ក្នុង ៦៧ ប្រកួត​។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Why Lionel Messi's time at PSG must end this summer as fans continue to boo and jeer Argentina legend - CBSSports.com

បើទោះបីជាបានជួយអោយ PSG លើកពានLigue-១ កាលពីរដូវកាលមុន​ប៉ុន្តែ ម្ចាស់ពានបាល់មាស៧សម័យបានជួបរឿងខកចិត្ត២រដូវ​កាលហើយ ពោលគឺ PSG បានធ្លាក់ចេញពីព្រឹត្តការណ៏Uefa Champion League ទាំងពីរឆ្នាំចុងក្រោយជាប់ៗគ្នាដែលជាមហិច្ឆតាធំ​របស់​ក្លឹប​ចង់លើកពាននេះជាប្រវត្តិសាស្រ្តនោះ។ ក្រោយរងបរាជ័យសប្តាហ៏ទី២៩ PSG កំពុងមានគម្លាតត្រឹមតែ ៦ ពិន្ទុពីលើ Lens និងMarseille ដោយនៅសល់ ៩ ប្រកួតទៀត និងបញ្ចប់រដូវកាល។

Article Tags
Related Articles