
បរទេស៖ សមាជិកពីរនាក់នៃក្រុមតោខៀវ Chelsea បានចូល like លើការបង្ហោះនៅលើ Instagram ដែលប្រកាសពីការចាកចេញរបស់ Graham Potter នៅល្ងាចថ្ងៃអាទិត្យ។ មួយថ្ងៃ បន្ទាប់ពីការខកចិត្តដ៏ជូរចត់របស់ពួកគេក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុម Aston Villa ក្នុងលីក ក្លឹប Chelsea បានសម្រេចចិត្តបណ្តេញលោក Potter ចេញពីតួនាទីជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំបានត្រឹមតែ 31 ប្រកួតប៉ុណ្ណោះ។ អតីតគ្រូបង្វឹក Brighton វ័យ 47 ឆ្នាំរូបនេះបានជំនួសតំណែងលោក Thomas Tuchel នៅដើមខែកញ្ញា ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំនៅ Stamford Bridge ។ គាត់ក៏ទទួលខុសត្រូវចំពោះការមកដល់នៃការចុះហត្ថលេខាលើលុយធំជាច្រើន រួមទាំង Enzo Fernandez, Mykhailo Mudryk, Benoit Badiashile និង Noni Madueke ។
ប៉ុន្តែជាមួយនឹងការឈរនៅលេខរៀងទី 11 ក្នុងតារាង Premier League បានធ្វើឲ្យពេលវេលារបស់គាត់បានឈានដល់ទីបញ្ចប់កាលពីថ្ងៃអាទិត្យ ខណៈដែល Chelsea បានបញ្ជាក់ថា Bruno Saltor នឹងចូលបម្រើការងារជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា កីឡាករទាំងអស់មានការស្រឡាំងកាំង បន្ទាប់ពីបានដឹងពីព័ត៌មានតាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Chelsea ។ ប៉ុន្តែកីឡាករពីររូបបានធ្វើការ Like នូវផុស Instagram ដែលបានប្រកាសពីការបណ្តេញគាត់ចេញ។ Denis Zakaria បានឡែកលើផុសរបស់គណនី 433 ដែលបានសរសេរអំពីការចាកចេញរបស់លោក Potter “BREAKING: Graham Potter ត្រូវបាន Chelsea បណ្តេញចេញ” ។ ហើយនឹងម្នាក់ទៀតជា Pierre-Emerick Aubameyang ក៏ត្រូវបានគេនិយាយថា បាន ‘Like’ ការបង្ហោះ Instagram បញ្ជាក់ពីការចាកចេញរបស់គាត់។

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]



