

ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលនិងចូលមកដល់នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ដែលមានប្រទេសក្នុងតំបន់អាស៊ីចូលរួមមាន កម្ពុជា ជាម្ចាស់ផ្ទះ ប្រទេសឡាវ ភីលីពីន វៀតណាម ដែលការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ នេះតទៅ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ(សាលដំបូលទូក) ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន ១០០នាក់ ចូលរួមប្រកួត ព្រមទាំងទទួលបានការកាត់សេចក្ដីពីសំណាក់ចៅក្រម-អាជ្ញាកណ្ដាល មកពីប្រទេសទាំង១១ក្នុងតំបន់អាស៊ាន រួមជាមួយមកពី កូរ៉េ បារាំង អ៊ីរ៉ង់ ឥណ្ឌា និងអាមេរិក ផងដែរ ។


(ម៉ាឌ្រីត:អេស្បាញ) កីឡាករ Trent Alexander-Arnold បានបង្ហាញខ្លួនជាផ្លូវការណ៍ក្នុងនាមសមាជិកថ្មីរបស់ក្រុមអធិរាជស Real Madrid សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដី Santiago Bernabeu និងបានបង្ហាញខ្លួននៅឯ Ciudad Deportiva របស់ក្លឹបស្របពេលខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានអមដំណើរដោយ Emilio Butragueno នាយកផ្នែកទំនាក់ទំនងស្ថាប័ន ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បត្ត៍នេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ វត្តមាន Ait Nouri ,Cherki , Reijnders ធ្វើអោយខ្សែបម្រើរូបនេះត្រៀមចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Alexander-Arnold ខ្សែការពារស្លាបស្តាំដែលមានជំនាញទាល់បាល់ហ្រ្វីឃីក និង បាល់ជ្រុងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថាៈ វាគួរឱ្យរំភើបណាស់សម្រាប់ខ្ញុំ វាជាថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ហើយសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ មានការងារជាច្រើននៅខាងមុខ ហើយខ្ញុំពិតជាចង់ចាប់ផ្តើមភ្លាមៗជាមួយក្លឹប។អតីតយុវជនថ្នាលដែលរីកចំរើនធំធាត់ជាមួយក្លឹបបានបញ្ជាក់បន្ថែ្ថមថាៈ ខ្ញុំបានដឹងច្បាស់ជាយូរមកហើយសម្រាប់ខ្ញុំប្រសិនចាកចេញពី Liverpool នោះមានតែក្លឹប Real Madrid ប៉ុណ្ណោះដែលខ្ញុំនិងចូលរួមជាមួយពោលគឺគ្មានក្លឹបផ្សេងទៀតទេ។ទោះបីជាមានសំនួរជាច្រើនបានលើកឡើងថាអ្នកនឹងទៅណា?មុនពេលវត្តមានខ្ញុំនៅពេលនេះ ។ខ្ញុំមានសំណាងណាស់ដែលបានលេងឱ្យក្រុមដ៏ធំបំផុតក្នុងប្រទេសអង់គ្លេស ហើយឥឡូវនេះគឺក្លឹបធំបំផុតនៅក្នុងប្រទេសអេស្បាញ។ កីឡាករវ័យ ២៦ឆ្នាំ និង ចូលរួមជាមួយវីរបុរស Liverpool និងជាអ្នកចាត់ការថ្មីលោក […]
