
អត្ថបទ៖ ការប្រកួតកីឡាបាល់ទឹកមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា និងក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី ដើម្បីដកស្រងបទពិសោធន៍ វាស់ស្ទង់សម្ថភាពបន្ថែម មុននិងការប្រកួតកីឡាស៊ីហ្គេមឈានមកដល់ ត្រូវបានចាប់ផ្ដើមហើយកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។
គោលបំណងសំខាន់របស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានរៀបចំការប្រកួតមិត្តភាពនេះឡើងគឺដើម្បីឱ្យកីឡាករបាល់ទឹកកម្ពុជាអាចដកស្រង់បទពិសោធន៍ ក៏ដូចជាផ្ដល់លទ្ធភាពឱ្យពួកគាត់បានសាកល្បងបច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នារយៈពេលជាយូរមកហើយ និងជាឱកាសមួយសម្រាប់កម្ពុជាអាចពង្រឹងសមត្ថភាព កីឡាករ និងគ្រូបង្វឹករបស់ខ្លួនដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ ជាលទ្ធផលនៃការប្រកួត ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី បានយកឈ្នះ ក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា១៥ទល់នឹង៩។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]