
អត្ថបទ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានធ្វើការផ្ដាំផ្ញើដល់កីឡាករ-កីឡាការិនីដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលបានធ្វើឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះថា មិនត្រូវភ្លេចខ្លួននោះឡើយ បើទោះខ្លួនមានសមត្ថភាពហើយក៏ដោយ។
ការផ្ដាំផ្ញើបែបនេះ គឺក្នុងឳកាសសម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ -កីឡាការិនីដែលឈ្នះមេដាយមាស មេដាយ ប្រាក់ និង មេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលសម្ដេចពិជ័យសេនាបានតំណាងដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនកីឡាករ-កីឡាការិនីដោយផ្ទាល់នូវថវិកាសរុបចំនួន ៤១១,២០០ ដុល្លារ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]