Close
Featured-Image
Arsenal ចង់បន្តកំនត់ត្រាល្អនិងបង្កើនគម្លាតកំពូលតារាងពេលទទួល Leeds Utd
ទំហំអក្សរ
តូច
ធំ

ក្រុមនាំមុខតារាងគឺកាំភ្លើងធំ Arsenal និងត្រូវបើកទ្វារកីឡាដ្ឋាន Emirate ប្រកួតជាមួយ Leeds Unitedដែលជាក្រុមឈរនៅលេខរៀងទី១៤ នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ៩យប់។ ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ក្រោមថ្វីជើងSporting Lisbon នៅវគ្គ ១៦ក្រុមចុងក្រោយ។Arsenal កំពុងសម្លឹងចង់ឈ្នះការប្រកួតនៅក្របខណ្ឌ Premier League ជាលើកទី ៧ ជាប់ៗគ្នានៅចុងសប្តាហ៍នេះខណៈលោក Arteta មិនទាន់ទទួលបានលទ្ធផលល្អបែបនេះទេចាប់តាំងពីចូលកាន់តំណែង ខណៈពួកគេមានឪកាសបញ្ចប់ទី ដោយគ្រាប់​បាល់​មិនតិចជាង​បីគ្រាប់ឡើយ​ក្នុង​ការ​ប្រកួត​ទាំង​បួន​ដងចុង​ក្រោយ​របស់​ពួក​គេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Leeds ដែលមានគម្លាតរហូត ៤៦ ពិន្ទុពីArsenalនិងឈរលើ២ពិន្ទុពីក្រុម West Ham ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោលនៅលេខរៀងទី១៨ ប៉ុណ្ណោះ ។Arsenal បានផ្តួលម្ចាស់ផ្ទះ១-០កាលពីខែតុលា ក្នុងការជួបគ្នានៅរដូវកាលនេះខណៈបរាជ័យចុងក្រោយគឺខ្សែប្រយុទ្ធអន្តរជាតិអូស្រ្តាលី Mark Vidukaជាអ្នករកគ្រាប់បាល់ជ័យជំនះកាលពី ឆ្នាំ ២០០៣ដោយបានរារំាងដល់ក្តីសង្ឃឹមលើកពាន Premier League របស់ពួកគេ នោះ។ទោះយ៉ាងណាជំនួប៦ប្រកួតចុងក្រោយក្នុងនោះនៅ Premier League ៥ដង គឺ Leeds Utd មិនដែល ឈ្នះ Arsenal ទេមិនថាក្នុងនិងក្រៅដី។

១.៦ប្រកួតរបស់Arsenal នៅក្របខណ្ឌ Premier League គឺឈ្នះ៦ដង ខណៈ Leeds Utd ចាញ់៣ឈ្នះ២និងស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Arsenal
Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus​
(ទម្រង់លេងអាចនិងយកមកប្រើ ៤-៣-៣)
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Arsenal
(ទម្រង់លេងអាចនិងយកមកប្រើ ៤-២-៣-១)
Meslier; Ayling, Koch, Struijk, Firpo; McKennie, Roca; Harrison, Aaronson, Sinisterra; Bamford
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣:0 Leeds Utd។

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0