Close
Sponsor ads Featured-Image
Richarlison បដិសេធដឹកនាំកីឡាករប្រឆាំងអតីតគ្រូបង្វឹកលោក Conte
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Richarlison របស់ក្រុមមាន់ខ្នាយមាស Tottenham បានបដិសេធក្រោយរូបគេរងការចោតប្រកាន់ថាខ្លួនគាត់បានដឹកនាំកីឡាករធ្វើការបះបោរ ដោយប្រឆាំងនឹងអតីតអ្នកចាត់ការ Antonio Conteមុនពេលគ្រូបង្វឹកវ័យ ៥៣ឆ្នាំ សម្រេចចិត្តចាកចេញពី Spurs ដោយការព្រមគ្នាទៅវិញទៅ មកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេលដឹកនាំកីឡាដ្ឋាន London Stadium អស់រយៈពេល ១៦ ខែ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

កីឡាករអន្តរជាតិប្រេស៊ីល Richarlison ដែលបានចូលរួមជាមួយ Spurs ពី Everton ក្នុងតម្លៃ ៦០ លានផោនកាលពីខែកក្កដា បានសរសេរនៅលើបណ្តាញTweeter ថាៈ ខ្ញុំមិនមែនជាអ្នកផ្តើមគំនិតប្រឆាំងគាត់ទេផ្ទុយទៅវិញ ខ្ញុំសុំទោសដែលខ្ញុំមិនបានផ្តល់ឱ្យច្រើនដូចការរំពឹងទុក ។ ខ្ញុំបានផ្ញើសារអរគុណគាត់សម្រាប់អ្វីគ្រប់យ៉ាង និងជូនពរគាត់ឱ្យគាត់មានសំណាងល្អ ព្រោះនោះជាអ្វីដែលគាត់សមនឹងទទួលបាន។

Richarlison ស៊ុតបាល់បញ្ចូលទីបានតែពីរគ្រាប់នៅក្របខណ្ឌChampion League ក្នុងការប្រកួត សរុប២៧ លើក និងចូលលេងជម្រើស១១នាក់ដំបូងបានតែ ៩ ប្រកួតប៉ុណ្ណោះនិងមិនទាន់រកគ្រាប់បាល់បានក្នុងចំណោមការប្រកួត២០លើកនៅក្របខណ្ឌ Premier League រដូវកាលនេះអំឡុងពេលលោក Conte នៅកាន់តំណែង។

Topics
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031