Close
Featured-Image
មកស្គាល់កីឡាករ ៤រូបនៅតែបន្តអាជីពបាល់ទាត់ក្រោយព្រឹត្តការណ៏ World Cup ២០០២
ទំហំអក្សរ
តូច
ធំ

ព្រឹត្តការណ៏ប្រកួតបាល់ទាត់ពិភពលោកខណៈប្រទេសនៅទ្វីបអាស៊ីគឺកូរ៉េ-ជប៉ុនមានសិទ្ធិធ្វើជាម្ចាស់ផ្ទះរួមគ្នាកាលពីឆ្នាំ២០០២ កន្លងមក គឺនៅមានតែកីឡាករ ៤ នាក់ប៉ុណ្ណោះដែលកំពុងបង្ហាញខ្លួនលេងអោយក្លឹបបាល់ទាត់អាជីពមកដល់សព្វថ្ងៃនេះ។ ទោះយ៉ាងណាគឺអស់រយៈពេល ២១ឆ្នាំកន្លងផុតទៅខណៈប្រេស៊ីលដែលជាម្ចាស់ជើងឯកWorld Cup ក៏បានខកខានលើកពានចាប់តាំងពីពេលនោះមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យ៉ាងណាម៉ិញកំពូលខ្សែប្រយុទ្ធ២រូបដែលបានសាងកេរ្ត៏ឈ្មោះល្បីល្បាញជាង២ទសវត្សមកហើយនោះគឺ Lionel Messi និង Cristiano Ronaldo ជាកីឡាករដែលមិនបានចាត់បញ្ចូលនោះទេ។

ខាងក្រោមនេះជាកីឡាករ៤រូបដែលនៅតែបន្តអាជីពបាល់ទាត់ទោះបីមានវ័យជ្រេបន្តិចក៏ដោយ

១.Zlatan Ibrahimovic
Ibrahimovic បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹបស៊ុយអែត Malmo ក្នុងឆ្នាំ ១៩៩៩ ហើយនៅឆ្នាំ ២០០២ ខ្សែប្រយុទ្ធកំពស់ខ្ពស់បានជាប់ជម្រើសជាតិបន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយ Ajax រួចមក។បច្ចុប្បន្នខ្សែប្រយុទ្ធAC.Milan ទោះបីឈានចូលវ័យ៤១ឆ្នាំ ប៉ុន្តែ Zlatan នៅតែអាចលេងអោយក្លឹប ខណៈស៊ុយអ៊ែតបានកោះហៅរូបគេសម្រាប់ការប្រកួតជម្រុះព្រឹត្តការណ៏Euro ២០២៤នៅប្រទសអាឡឺម៉ង់ផងដែរ។

២.Gianlugui Buffon
Buffon បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអ៊ីតាលីនៅព្រឹត្តិការណ៏World Cup ២០០២ ប៉ុន្តែក្រុមបានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុម ក្រោមថ្វើជើង កូរ៉េខាងត្បូង ។បច្ចុប្បន្នទោះបីឈានដល់វ័យ៤៥ឆ្នាំ Buffon កំពុងលេងឱ្យក្លឹបកុមារភាពរបស់គាត់ Parma ក្នុងក្របខ័ណ្ឌ Serie B ។

៣.Joaquin
ជាកីឡាករជើងចាស់ Joaquin ដែលបានជាប់ជម្រើសជាតិនៅព្រឹត្តិការណ៏World Cup ២០០២មានស្ថិតិបង្ហាញខ្លួនបាន៦១២ប្រកួតនៅក្របខណ្ឌ La Liga និងឈានដល់ការបង្កើតកំនត់ត្រាសម្រាប់កីឡាករបង្ហាញខ្លួននៅលីកកំពូលអេស្បាញច្រើនបំផុត ជាមួយក្លឹបចុងក្រោយគឺ Real Betis។

៤.Carlos Kameni
Carlos Kameni អ្នកចាំទីសញ្ជាតិកាមេរូនត្រូវបានក្រុមជម្រើសជាតិដាក់បញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់ព្រឹត្តិការណ៏World Cup ២០០២ ប៉ុន្តែមិនបានបង្ហាញខ្លួនទេ។២១ ឆ្នាំក្រោយមកបច្ចុប្បន្នមានវ័យ៣៩ ឆ្នាំ ប៉ុន្តែKameni នៅតែបន្តអាជីពជាមួយក្លឹប Santa Coloma នៅ ប្រទេស Andorra ។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol