

បរទេស៖ ប្រធានក្រុមបិសាចក្រហម Man. Utd កីឡាករ Harry Maguire ជឿជាក់ថាបរាជ័យក្នុងការឈ្នះពាន Euro ២០២៤ នឹងក្លាយជាកំហុសឆ្គងធំបំផុត សម្រាប់ក្រុមតោកំណាចអង់គ្លេសនិងកីឡាកររបស់ខ្លួន។ គួរបញ្ជាក់ថាអង់គ្លេសទើបតែចាប់ ផ្តើមយុទ្ធនាការប្រកួតជម្រុះ Euro ២០២៤នៅប្រទេសអាឡឺម៉ង់កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយផ្តួលគូសត្រូវយ៉ាងលំបាកក្នុងលទ្ធផល ២-១ លើក្រុមម្ចាស់ជើងឯកអ៊ីតាលីបើទៅបីជាក្រុមលោក Gareth Southgate ត្រូវពិន័យកាតក្រហម Luke Shaw ក៏ដោយ។

ទោះបីជាមិនបានបង្ហាញខ្លួនទៀងទាត់នៅរដូវកាលនេះអោយ Man.Utd ប៉ុន្តែ Maguire បច្ចុប្បន្នទោះបីឈានចូល វ័យ៣០ឆ្នាំបានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមកំលុងព្រឹត្តិការណ៏ World Cup ២០១៨ និង Euro ២០២០ បានលើកឡើងថាៈ យើងខកបំណង នៅព្រឹត្តការណ៏World Cup នៅកាតា ទោះបីរកគ្រាប់បាល់បានច្រើនបំផុតក្នុងចំណោមក្រុមដទៃទៀតនិងរក្សា Cleansheet បានច្រើនបំផុតក៏ដោយ។ ដូច្នេះយើងត្រូវមានមហិច្ឆតានិង ការដើរឆ្ពោះទៅមុខសម្រាប់ឪកាសមួយនេះសាជាថ្មី។ អង់គ្លេសនិងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម អ៊ុយក្រែននៅល្ងាចថ្ងៃអាទិត្យ ខណៈ Maguire សង្ឃឹមថានឹងបង្ហាញខ្លួនចូលលេងជម្រើសដំបូងដូចពេលប្រកួតនៅទីក្រុង Naples ប្រទេសអ៊ីតាលីដូច្នេះដែរ ។

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



