Maguire ចាត់ទុកជាកំហុស និង មិនគួរគប្បីប្រសិនអង់គ្លេសមិនអាចធ្វើរឿងសំខាន់មួយនេះ

Published 4 years ago
1.8K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ប្រធានក្រុមបិសាចក្រហម Man. Utd កីឡាករ Harry Maguire ជឿជាក់ថាបរាជ័យក្នុងការឈ្នះពាន Euro ២០២៤ នឹងក្លាយជាកំហុសឆ្គងធំបំផុត សម្រាប់ក្រុមតោកំណាចអង់គ្លេសនិងកីឡាកររបស់ខ្លួន។ គួរបញ្ជាក់​ថាអង់គ្លេសទើបតែ​ចាប់   ផ្តើ​ម​​យុទ្ធនាការ​ប្រកួតជម្រុះ Euro ២០២៤នៅប្រទេសអាឡឺម៉ង់កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយផ្តួលគូសត្រូវយ៉ាងលំបាក​ក្នុង​លទ្ធផល​ ២-១ លើក្រុមម្ចាស់ជើងឯកអ៊ីតាលីបើទៅបីជាក្រុមលោក Gareth Southgate ត្រូវពិន័យកាតក្រហម Luke Shaw ក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harry Maguire: I have 50 caps, I'm England's top-scoring defender – I've got nothing to prove

ទោះបីជាមិនបានបង្ហាញខ្លួនទៀងទាត់នៅរដូវកាលនេះ​អោយ Man.Utd ប៉ុន្តែ Maguire បច្ចុប្បន្នទោះបីឈានចូល វ័យ៣០ឆ្នាំបានដើរ​តួនាទីដ៏សំខាន់​សម្រាប់ក្រុមកំលុងព្រឹត្តិការណ៏ World Cup ២០១៨ និង Euro ២០២០ បាន​លើក​ឡើងថាៈ យើងខក​បំណង នៅព្រឹត្តការណ៏World Cup នៅកាតា ទោះបីរកគ្រាប់បាល់បានច្រើនបំផុតក្នុង​ចំណោមក្រុម​ដទៃ​ទៀត​និងរក្សា Cleansheet បានច្រើនបំផុតក៏ដោយ។ ដូច្នេះយើងត្រូវមានមហិច្ឆតានិង ការដើរឆ្ពោះទៅមុខសម្រាប់​ឪកាស​មួយ​នេះ​សា​ជាថ្មី។ អង់គ្លេសនិងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម អ៊ុយក្រែននៅល្ងាចថ្ងៃអាទិត្យ ខណៈ Maguire សង្ឃឹមថានឹងបង្ហាញខ្លួន​ចូល​លេង​ជម្រើសដំបូងដូចពេលប្រកួតនៅទីក្រុង Naples ប្រទេសអ៊ីតាលីដូច្នេះដែរ ។

Article Tags
Related Articles
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031