
បរទេស៖ អ្នកកាសែតអ៊ីតាលី Gianluca di Marzio បានបង្ហាញពីតម្លៃដែល Manchester United ត្រូវតែចំណាយ ដើម្បីទិញខ្សែប្រយុទ្ធរបស់ Napoli Victor Osimhen ។ Manchester United កំពុងឈរចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយដេញតាមពីលើក្រុមកំពូលតារាង Arsenal ១៩ពិន្ទុ ។ ទោះជាយ៉ាងណាក៏ដោយ Erik ten Hag កំពុងរៀបចំផែនការសម្រាប់រដូវកាលក្រោយរួចហើយ ដោយបុរសសញ្ជាតិហូឡង់រូបនេះចង់បន្ថែមខ្សែប្រយុទ្ធលំដាប់កំពូលមួយរូបទៅក្នុងជួរមុខរបស់គាត់។
ក្នុងចំណោមខ្សែប្រយុទ្ធទាំងអស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Old Trafford គឺ Osimhen ជាកីឡាករឈានមុខគេ បន្ទាប់ពីរូបគេបានដើរតួយ៉ាងសំខាន់សម្រាប់ Napoli នៅរដូវកាលនេះ ។ កីឡាករវ័យ 24 ឆ្នាំបច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរនៅអឺរ៉ុបជាមួយ Harry Kane ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់បិសាចក្រហមផងដែរ ។
យ៉ាងណាមិញរបាយការណ៍ត្រូវបានគេជឿជាក់ថា តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះគឺមានតម្លៃខ្លួនរហូតដល់ទៅ១៣០លានផោន ទៅ១៥០លានផោន នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុននេះ ប៉ុន្តែយ៉ាងណាវិញក្លឹបបិសាចក្រហមត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពក្នុងចំណាយ ក៏ព្រោះតែបច្ចុប្បន្នពួកគេកំពុងធ្វើដំណើរការផ្លាស់ប្តូរម្ចាស់ក្លឹបថ្មី ដោយខ្សែរាជវង្សប្រទេសកាតាជាបុគ្គលឈានមុខគេក្នុងការកាន់កាប់ក្លឹប Man utd បន្តពីគ្រួសារត្រកូល Glazer ។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


