
(អេមស្ទឺដេម)៖ ហូឡង់ បានបាត់បង់កីឡាករចំនួន ៥រូប ដោយសារតែការឆ្លងវីរ៉ុស នៅក្នុងក្រុមជម្រើសជាតិ មុនការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ប៉ះក្រុមបារាំង នៅទីក្រុងប៉ារីស នាថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ខ្សែការពារ Matthijs de Ligt និងកីឡាករ Sven Botman, ខ្សែប្រយុទ្ធ Cody Gakpo, ខ្សែបម្រើ Joey Veerman និងអ្នកចាំទី Bart Verbruggen ពួកគេទាំងអស់ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្រូបង្វឹក Ronald Koeman។ នេះបើតាមសមាគមបាល់ទាត់ហូឡង់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍។
On our way! 😎#NothingLikeOranje #FRANED pic.twitter.com/wcfSH5hCBV
— OnsOranje (@OnsOranje) March 23, 2023
លោក Koeman បានកោះហៅខ្សែការពារកណ្តាល Inter Milan កីឡាករ Stefan de Vrij, ខ្សែបម្រើ Bayern Munich កីឡាករ Ryan Gravenberch និងអ្នកចាំទីក្លិប Vitesse Arnhem កីឡាករ Kjell Scherpen ដើម្បីជំនួស។
ហូឡង់ នឹងត្រូវប៉ះបារាំង មុនពេលធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមហ្គីលប្រាតា នៅក្នុងការប្រកួតជម្រុះក្នុងពូល B ជាលើកទី២ របស់ពួកគេនៅថ្ងៃចន្ទ៕

Liverpool សម្លឹងចង់ររក្សាកំណត់ត្រាដ៏ល្អរបស់ពួកគេក្នុងរដូវកាល ២០២៣-២០២៤បន្តទៀត នៅពេលដែលក្រុមស្វាគមន៍គូប្រជែង Fulham មកកាន់បន្ទាយ Anfield សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។ Liverpool ទើបតែបានយកឈ្នះក្រុមអូទ្រីស LASK Linz ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ខណៈគ្រូបង្វឹកលោក Marco Silva បានយកឈ្នះលើក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ។Liverpool បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣មានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Arsenal ខណៈ Fulham ឈរនៅលេខរៀងទី១៤។ ១.ប្រវត្តិជួបគ្នា ជួបគ្នា១១ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះគឺ Liverpool ធ្វើបាន Cleansheet រហូតដល់ទៅ៩ដងឯណោះ។ទោះយ៉ាងណាជួបគ្នា ១០ដងគ្រប់ក្របខណ្ឌប្រកួតចុង ក្រោយគឺ Liverpool មិនដែលចាញ់ទេ៩ដង។សម្រាប់៨ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយក្នុងផ្ទះគឺ Liverpool តែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool មានកំនត់ត្រាល្អពេលទទួល Fulham !តើពួកគេអាចបន្ថយគម្លាត Arsenal […]

