Maguire អះអាងថា លោកនៅតែដើរតួនាទីសំខាន់នៅ Man Utd

Published 3 years ago
819 Views
ទំហំអក្សរ
តូច
ធំ

(មេនឆេស្ទឺ)៖ កីឡាករ Harry Maguire ជឿជាក់ថា លោកនឹងតែមានតួនាទីសំខាន់ ក្នុងការលេងឲ្យក្លិប Manchester United បើទោះបីជាបានធ្លាក់ចេញពីការពេញចិត្ត ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag នារដូវកាលនេះក្តី។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Maguire បានជួយ United ឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃលីគ Europa League នៅថ្ងៃព្រហស្បតិ៍។

ក្នុងលីគ Premier League កីឡាករ Maguire បានបង្ហាញខ្លួនត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់ នៅរដូវកាលនេះ ខណៈកីឡាករ Raphael Varane និង Lisandro Martinez បានកាន់តួនាទីយ៉ាងរឹងមាំ ជាខ្សែការពារដែលជាការពេញចិត្តរបស់លោក Ten Hag នៅក្លិប United។

«ខ្ញុំមានតួនាទីសំខាន់ទាំងនៅក្នុង និងក្រៅទីលាន ហើយរៀងរាល់ថ្ងៃ ខ្ញុំបានព្យាយាម នឹងធ្វើឲ្យក្លិបទទួលបានជោគជ័យ បើទោះបីជាខ្ញុំបានចូលលេង ឬមិនចូលលេងក៏ដោយ»។ នេះបើតាម Maguire បានប្រាប់សារព័ត៌មាន BT Sport បន្ទាប់ពីឈ្នះការប្រកួតនៅថ្ងៃព្រហស្បតិ៍។

​សូមជម្រាបថា Man United បានបរាជ័យ ត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៥ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់៕

Article Tags
Related Articles
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031