

ក្រុម Feyenoord បានតាមស្មើកំណត់ត្រាជ័យជំនះដ៏ធំបំផុតសម្រាប់ការប្រកួតព្រឹត្តិការណ៏ Europa Leagueវគ្គ១៦ក្រុម ខណៈពួកគេបានយកឈ្នះលើក្រុម Shakhtar Donetsk ក្នុងលទ្ធផល ៧-១ ដើម្បីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះសរុបទាំងពីរប្រកួតគឺ ៨-២ ។

មានន័យថាលទ្ធផលនេះបានតាមស្មើលទ្ធផលជ័យជម្នះរបស់ Lyon ទល់និង AZ Alkmaar ក្នុងឆ្នាំ ២០១៧ ។ការប្រកួតគូផ្សេងទៀតគឺ AS Roma និង Juventus បានទម្លាក់ក្រុម Real Sociedad និង Freiburg ស្របពេល ក្រុមបែលហ្ស៊ិក Union Saint-Gilloise បានទម្លាក់ក្រុមអាឡឺម៉ង់ Union Berlin ក្នុងលទ្ធផល៣-០ ជាមួយជ័យជំនះ សរុប ៦-៣។ការប្រកួត២គូទៀត Sevilla របស់អេស្ប៉ាញបានផ្តួលក្រុម Fenerbahce របស់ទួរគី ហើយក្រុម Bayer Leverkusen បានផ្តួលក្រុម Ferencvaros របស់ហុងគ្រី។
ការចាប់ឆ្នោតសម្រាប់វគ្គ ៨ ក្រុមពានរង្វាន់ធំបំផុតទីពីរនៅអឺរ៉ុបនិងធ្វើឡើងនៅ ថ្ងៃសុក្រនេះតែម្តង។

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]



