
អ្នកចាត់ការក្រុមCrystal Palace លោក Patrick Vieira នៅមានឱកាសចុងក្រោយតែមួយលើកទៀតប៉ុណ្ណោះដើម្បីបន្តតួនាទីដឹកនាំក្លឹប ក្រោយពីក្រុមស្ទាំងខៀវបានបរាជ័យនៅក្របខណ្ឌ Premier League ក្នុងសប្តាហ៍នេះ។មានន័យថាបរាជ័យក្នុងលទ្ធផល ១-០ក្រោមថ្វីជើង Brighton & Hove Albion កាលពីថ្ងៃពុធ នាំអោយCrystal Palaceមិនទាន់ស្គាល់ឈ្នះនៅឡើយទេ សម្រាប់ឆ្នាំ២០២៣ នេះ។ គួរ បញ្ជាក់ថាជ័យជំនះលើក្រុមម្ចាស់ផ្ទះទ Bournemouth នៅថ្ងៃចូលឆ្នាំសកល គឺជាលើកចុងក្រោយដែល Crystal Palace បាន ស្គាល់រសជាតិជ័យជម្នះ ខណៈបច្ចុប្បន្នក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានគម្លាតត្រឹម ៣ ពិន្ទុពីតំបន់កាត់ចោល ។
គេហទំព័រ Daily Mail បានចុះផ្សាយថា Crystal Palace នឹងផ្តល់ឪកាសចុងក្រោយសម្រាប់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ពេលដែលរូបលោកដឹកនាំក្រុមប្រឈមអតីតក្លឹបដែលរូបលោកធ្លាប់ចំណាយពេល៩ឆ្នាំនៅថ្ងៃអាទិត្យ។ ស្របពេលម្ចាស់ផ្ទះ Arsenal និងក្រុមនាំមុខតារាងទើបធ្លាក់ចេញពីព្រឹត្តិការណ៏ Europa League ត្រូវបានមើលឃើញថាមានសង្ឃឹមឈ្នះតិចតួចបំផុតព្រោះតែក្រុមលោកArteta ចង់ស្តារមុខមាត់ឡើងវិញពីការប្រកួតមួយនេះ។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


