Close
Sponsor ads Featured-Image
Man. Utd តែងមានប្រវត្តិល្អពេលជួបក្រុមអេស្បាញមុនជំនួបម្ចាស់ផ្ទះ Real Betis
ទំហំអក្សរ
តូច
ធំ

បរទេសៈ អាចជារឿងអព្ភូតហេតុប្រសិនជាម្ចាស់ផ្ទះ Real Betis និងផ្តួល Man. Utd ដើម្បីបន្តដំណើរនៅក្របខណ្ឌ Europa League នៅពេលដែលក្រុមមកពីអេស្បាញនិងបើកទ្វារ​កីឡដ្ឋាន Benito Villamarin ទទួលក្រុមមកពីអង់គ្លេសសម្រាប់ការប្រកួត​ជើង​ទី២ វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។គួរបញ្ជាក់ថាក្រុមដែលដឹកនាំដោយលោក Manuel Pellegrini ត្រូវបាន Man. Utd ផ្តួលក្នុង លទ្ធផលនាំមុខ ៤ទល់និង​១ក្នុង​ជើងទីមួយកាលពីសប្តាហ៍មុន និងជាការលុបលាងនូវភាព​អាម៉ាស់​​ក្រោយ​ត្រូវ Liverpool លត់មិនអោយត​ដៃបាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Betis vs Man Utd: Prediction and Preview | The Analyst

ads

ទម្រង់លេងបច្ចុប្បន្នរបស់ Real Betis គឺឈ្នះតែមួយលើកគត់ពីការប្រកួតក្នុងផ្ទះ ៧ លើកចុងក្រោយរបស់ពួកគេ មុនពេលបរាជ័យពេល​ជួបMan United។សម្រាប់Man.Utd ។ការឈ្នះត្រឹមតែពីរប្រកួតពីការប្រកួតក្រៅដី ៦ លើកចុងក្រោយរបស់ពួកគេ មិនមែនជារឿងល្អ​សម្រាប់​ក្រុមរបស់ Ten Hag នោះទេ ប៉ុន្តែ Man United មិនស្គាល់ចាញ់សោះក្នុងការធ្វើដំណើរ ៤ លើកចុងក្រោយរបស់ពួកគេពេលជួប​ក្លឹបអេស្បាញនៅក្រៅទឹកដី។

Real Betis vs Manchester United Match Preview

ទ​ម្រង់លេង៦ប្រកួតចុងក្រោយរបស់Real Betis នៅក្របខណ្ឌEuropa League គឺឈ្នះ៤ស្មើ១និងចាញ់១ ខណៈ Man.Utd ឈ្នះ ៥​និងស្មើ១។

ជម្រើស១១នាក់ដំបូងសម្រាប់Real Betis អាចនិងចូលលេងBravo; Sabaly, Pezzella, Ruiz, Miranda; Carvalho, Rodriguez; Canales, Perez, Juanmi; Iglesias(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១)

ជម្រើស១១នាក់ដំបូងសម្រាប់Man.Utd អាចនិងចូលលេង De Gea; Wan-Bissaka, Varane, Maguire, Malacia; Casemiro, Sabitzer; Sancho, Fernandes, Elanga; Rashford(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១)

[លទ្ធផលទស្សន៍ទាយសម្រាប់ក្រុមទំាងពីរនេះគឺ Real Betis ១:២ Man.Utd]

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031