លោក Ancelotti ប្រាប់ហេតុដែល Real Madrid ចាក់ភ្លេច “You never walk alone” បន្ទាប់ពីទម្លាក់ Liverpool (មានវីដេអូ)

Published 3 years ago
643 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបអធិរាជ្យស Real Madrid បានចាក់ភ្លេង ‘You’ll Never Walk Alone’ បន្ទាប់ពីពួកគេបានយកឈ្នះ Liverpool ក្នុងការប្រកួត Champions League គឺដើម្បីបង្ហាញការគោរពទៅកាន់ដៃគូរប្រកួតរបស់ខ្លួនប៉ុណ្ណោះ ។ Real Madrid បានកក់កន្លែងរបស់ពួកគេក្នុងវគ្គ 1/4 នៃការប្រកួតទ្វីបអឺរ៉ុប បន្ទាប់ពីការរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី 78 ពី Karim Benzema ដោយចប់ការប្រកួត. Real Madrid 1-0 Liverpool ឯកីឡដ្ឋាននៅ Bernabeu ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Carlo Ancelotti explains why 'You'll Never Walk Alone' played at Bernabeu after game

វាជាការឈ្នះដ៏អស្ចារ្យមួយសម្រាប់ក្រុមម្ចាស់ផ្ទះ ហើយក្រោយមកគាត់បានសម្រេចចិត្តផ្តល់កិត្តិយសដល់គូប្រជែងរបស់ពួកគេ ដោយការចាក់បទចម្រៀងរបស់ពួកគេ ‘You’ll Never Walk Alone’ នៅលើប្រព័ន្ធ PA ក្រោយចប់ការប្រកួត ។ ដំបូងឡើយ ការសម្រេចចិត្តនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការងឿងឆ្ងល់ ដោយអ្នកខ្លះមានការលើកឡើងថា វាត្រូវបានគេមើលឃើញថា “ជាការឌឺដង” បន្ទាប់ពីពួកគេបានផ្តួលគូប្រកួតរបស់ពួកគេសរុប 6-2 ។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានពន្យល់ពីវា ។

គាត់បានប្រាប់ Movistar ថា “វាជាការគោរពចំពោះ Liverpool ហើយវា ពិតជាល្អណាស់ ពីព្រោះពួកគេជាក្លឹបដ៏ល្អ។ ពួកគេបានផ្តល់កិត្តិយសដល់ Amancio ក្នុងជើងទី 1 ហើយវាជាកាយវិការត្រឹមត្រូវពីក្លឹបរបស់យើងចំពោះពួកគេវិញ” ។

Related Articles
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031