

(រ៉ាបាត)៖ ម៉ារ៉ុក បានលើកឡើងថា ពួកគេបានចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការដេញថ្លៃ៣ប្រទេស ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ២០៣០, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

អ៊ុយក្រែន ដែលរងការឈ្លានពានដោយរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២នោះ, ដំបូងឡើយ បានចូលរួមដេញថ្លៃ ជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ កាលពីខែតុលា។
វាមិនច្បាស់នោះទេ ថានឹងមានអ្វីកើតឡើង ចំពោះតួនាទីរបស់អ៊ុយក្រែន បន្ទាប់ពីការចូលរួមដេញថ្លៃនេះ ត្រូវបានប្រកាសដោយប្រទេសម៉ារ៉ុក នៅឯសមាជ FIFA កាលពីថ្ងៃអង្គារ។
អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា មានការព្រួយដោយសារតែការបន្តនៃសង្គ្រាម និងបញ្ហាគ្រប់គ្រង នៅឯសមាគមបាល់ទាត់អ៊ុយក្រែន។
ម៉ារ៉ុក បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដោយសារពួកគេ បានក្លាយជាប្រទេសអាហ្វ្រិកដំបូងគេ ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពួកគេបានចាញ់បារាំង ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលត្រូវបានទម្លាក់ដោយក្រូអាត ក្នុងវគ្គដណ្តើមយកតំណែងលេខ៣។
«ខ្ញុំចង់ប្រកាសថា ព្រះរាជាណាចក្រម៉ារ៉ុក បានសម្រេចជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីចូលរួមដេញថ្លៃរួមគ្នា ក្នុងការធ្វើជាម្ចាសផ្ទះ World Cup ឆ្នាំ២០៣០» នេះបើតាមស្តេចម៉ារ៉ុក Mohammed VI បានលើកឡើង នៅក្នុងលិខិតមួយ ដែលបានអានដោយរដ្ឋមន្ត្រីកីឡា Chakib Benmoussa in Kigali ខណៈ FIFA បានរៀបចំសមាជលើកទី៧៣របស់ខ្លួន។
សូមជម្រាបថា អាហ្សង់ទីន, ឈីលី, ប៉ារ៉ហ្គាយ និងអ៊ុយរ៉ាហ្គាយ ក៏ជាសមាជិកចម្បងជាងគេដែលបានស្នើដាក់ដេញថ្លៃរួមគ្នា ដើម្បីធ្វើជាចាស់ផ្ទះ World Cup ឆ្នាំ២០៣០ផងដែរ៕

(អង់គ្លេស)៖ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានដាក់កីឡាករឆ្នើមរបស់ខ្លួន គឺ Federico Chiesa និង Darwin Nunez ដើម្បីជាថ្នូរនៃការដោះដូរចុះហត្ថលេខាចង់បាន Victor Osimhen ដែលរូបគេកំពុងលេងខ្ចីជើងនៅក្រុម Galatasary។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Real ចែចូវខ្សែការពារតម្លៃ«៤០លានអឺរ៉ូ»ម្នាក់មកពង្រឹងក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Osimhen មានតម្លៃខ្លួនផ្ទេរប្រមាណ ៨៦លានដុល្លារ ដែលជាតម្លៃធូរជាងប៉ុន្មានខែមុន ដែលពីមុនលើស ១០០លានដុល្លារ ៕ ប្រភព៖ SPORTbible
