
បរទេស៖ បើយោងតាមការសិក្សាដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថា កីឡដ្ឋានបាល់ទាត់ចំនួន 22 កន្លែងនៅក្នុងទ្វីបអឺរ៉ុបអាចប្រឈមនឹងហានិភ័យធំនៃទឹកជំនន់ក្នុងរយៈពេល 30 ឆ្នាំខាងមុខ ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការរកឃើញនៃការសិក្សាមួយដែលត្រូវបានចុះផ្សាយនៅក្នុង Environmental Research Letters ហើយបានរកឃើញ ថាសីតុណ្ហភាពអាចឡើងដល់ ៤ អង្សារសេ។
កីឡដ្ឋានដែលគិតថាប្រឈមនោះគឺមានដូចជា:
Premier League
- Chelsea’s Stamford Bridge
- Norwich City’s Carrow Road
- Southampton’s St Mary’s
- West Ham’s London Stadium
Championship
- QPR’s Loftus Road
- Fulham’s Craven Cottage
- Millwall’s The Den
- Hull City’s KCOM Stadium
- Middlesbrough’s Riverside Stadium
League One
- Blackpool’s Bloomfield Road
- Doncaster’s Keepmoat Stadium
- Fleetwood Town’s Highbury
- Ipswich Town’s Portman Road
- Peterborough United’s London Road
- Portsmouth’s Fratton Park
League Two
- Grimsby Town’s Blundell Park
- Leyton Orient’s Brisbane Road
- Morecambe’s Globe Arena
- Newport County’s Rodney Parade
- Scunthorpe United’s Glanford Park
Ligue 1
- Bordeaux’s Matmut Atlantique
Bundesliga
- Werder Bremen’s Weserstadion

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]



