

បរទេស៖ ក្រុមម្ចាស់ផ្ទះ Porto និងត្រូវបើកទ្វារកីឡាដ្ឋាន Estadio do Dragao ដើម្បីទទួលក្រុមភ្ញៀវ Inter Milan សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ជើងទីពីរនៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធទី១៥ មិនា ២០២៣ ។

Inter Milan បានរក្សាកំនត់ត្រាមិនដែលចាញ់រហូតដល់២៣ប្រកួតក្រោយជំនួបផ្តួល Porto ជើងទី១ខណៈ Porto បានឈានដល់វគ្ក ១៦ក្រុមនេះជាលើកទី៣គិតចាប់តាំងពីឆ្នាំ២០១៩ និង ២០២១ ខណៈក្រុមការការពារតំណែងជើងឯកChampion League ឆ្នាំ ២០០៤ ចង់ផ្តល់ក្តីសង្ឃឹមឆ្លងទៅវគ្គ ៨ក្រុមដើម្បីផ្តាប់ចិត្តអ្នកគាំទ្រ។ សម្រាប់ Inter Milan កាលពីរដូវកាលមុនបានបញ្ចប់ត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើង Liverpool ប៉ុន្តែរដូវកាលនេះក្រុមលោក Simone Inzaghi បានផ្តួលក្រុម Barcelona ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល C និងកំពុងមានប្រៀបក្នុងនាមជាភ្ញៀវក្រោយនាំ មុខជើងទី១ក្នុងលទ្ធផល១ទល់និង០ ។
១៦ ប្រកួតចុងក្រោយរបស់Porto នៅក្របខណ្ឌ Champion League គឺឈ្នះ៤ចាញ់២ ខណៈ Inter Milan ឈ្នះ៤ស្មើ១និងចាញ់១។ ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Porto Costa; Mario, Pepe, Cardoso, Sanusi; Grujic, Uribe; Franco, Pepe, Galeno; Taremi (ទម្រង់លេងរបស់Porto អាចនិងប្រើគឺ៤-២-៣-១)។ ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Inter Milan Onana; De Vrij, Acerbi, Bastoni; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Martinez, Dzeko(ទម្រង់លេងរបស់Porto អាចនិងប្រើគឺ(៣-៥-២) ។ ជំនួបជួបគ្នា៥លើកចុងក្រោយគឺ Inter Milan ឈ្នះ ៣, Porto ឈះ១និងស្មើ១។
[លទ្ធផលទស្សន៍ទាយរវាងគូទាំងពីរនេះគឺ Porto ២:១ Inter Milan ដូច្នេះលទ្ធផលសរុបទាំងពីរជើងគឺស្មើគ្នា ២:២ ( Porto និងឈ្នះដោយការទាត់បាល់កាត់សេចក្តីប៉េណាំងទី)]

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



