Close
Sponsor ads Featured-Image
Barcelona ផ្តួល Bilbao ដើម្បីបង្កើនទំនុកចិត្តមួយជំនួប El-Clasico (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្រុមភ្ញៀវ Barcelona បានបន្តវិលត្រលប់មកនាំមុខចំនួនប្រាំបួនពិន្ទុលើកំពូលតារាង La Liga ក្រោយផ្តួលម្ចាស់ផ្ទះ Athletic Bilbao ក្នុងលទ្ធផលដ៏លំបាក១ទល់និង០កាលពីយប់ថ្ងៃអាទិត្យខណៈខ្សែបម្រើអន្តរជាតិប្រេស៊ីល Raphinha បានខិតខំប្រឹងប្រែងរកគ្រាប់​បាល់​ជ័យ​​ជំនះតាំងពីជិតបញ្ចប់តង់ទី១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Athletic Bilbao 0-1 Barcelona: Dramatic late VAR reprieve ensures Xavi's men restore nine-point lead

ads

អ្នកចាំទីឆ្នើម Marc-Andre ter Stegen បានធ្វើការសង្គ្រោះបាល់ជាច្រើនដងពីសំណាក់ក្រុម Bilbao​ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីចុងម៉ោងរបស់ Inaki Williams ត្រូវបានបដិសេធថានបានប្រើប្រាស់ដៃ បន្ទាប់ពីការត្រួតពិនិត្យ (VAR) យ៉ាងយូរ។ ការខិតខំប្រឹងប្រែងរបស់ Oier Zarraga ក៏ត្រូវបានរារាំងដោយដោយខ្សែការពារ Jules Kounde ក្នុងម៉ោងបន្ថែមជិតបញ្ចប់​ការ​ប្រកួតផងដែរនោះ។ ក្រុមលោក Xavi បានបន្តនាំមុខក្រុមការពារតំណែងជើងឯក Real Madrid ទោះបីពួកគេបានផ្តួល Espanyol កាល​ពីថ្ងៃសៅរ៍ស្របពេលគូប្រជែងដ៏ជូរចត់ទាំងពីរនឹងត្រូវជួបគ្នាក្នុងជំនួប El Clasico នៅទឺកដី Nou Camp នាថ្ងៃអាទិត្យចុងសប្តាហ៏​នេះ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031