Close
Sponsor ads Featured-Image
Garnacho រងរបួសកជើង ខណៈ Man​ Utd ខកខានបង្កើនគម្លាត Top-4 (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ កីឡាករ Alejandro Garnacho ត្រូវបានផ្តិតយករូបភាពបានរងរបួសនិងបានធ្វើដំណើរដោយឈើច្រត់ចាកចេញពីកីឡាដ្ឋាន Old Trafford ខណៈម្ចាស់ផ្ទះMan.Utd​បានត្រឹមប្រកួតក្នុងលទ្ធផល០:0 ជាមួយក្រុមភ្ញៀវ Southampton ក្នុងក្របខ័ណ្ឌ Premier League ដ៏ស្វិតស្វាញកាលពីថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd star spotted on crutches after Southampton draw

ads

ខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុមបិសាចក្រហម Man. United វ័យ ១៨ ឆ្នាំបានចូលលេងក្នុងនាមកីឡាករបម្រុង និងបានជួបបញ្ហារបួសក​ជើងក្រោយប្រជែងបាល់ជាមួយ Kyle Walker-Peters ។គួរបញ្ជាក់ថាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ២០ ឆ្នាំរូបនេះ​បានបង្ហាញ​ខ្លួនចូ​លលេងទៀងទាត់ចំនួន២៩ប្រកួតនិងរកបាន៤គ្រាប់ព្រមទាំងAssist បាន៥ដងនៅរដូវកាលនេះ។ ទោះយ៉ាងណា Man United អវត្តមាន Victor Lindelof ដោយសារជំងឺ ខណៈដែល Anthony Martial, Christian Eriksen, Marcel Sabitzer និង Donny van de Beek សុទ្ធតែបន្តព្យាបាលរបួស។ លទ្ធផលស្មើគ្នានេះធ្វើអោយ Man Utd ទទួលបានត្រឹម១ពិន្ទុ និងមានគម្លាតពីក្រុមលេខ៤​ Tottenham ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី​ក្រុមលោក Antonio Conte បានផ្តួល Nottinham Forest កាលពីថ្ងៃសៅរ៏។

Topics
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031