
បរទេស៖ កីឡាករ Alejandro Garnacho ត្រូវបានផ្តិតយករូបភាពបានរងរបួសនិងបានធ្វើដំណើរដោយឈើច្រត់ចាកចេញពីកីឡាដ្ឋាន Old Trafford ខណៈម្ចាស់ផ្ទះMan.Utdបានត្រឹមប្រកួតក្នុងលទ្ធផល០:0 ជាមួយក្រុមភ្ញៀវ Southampton ក្នុងក្របខ័ណ្ឌ Premier League ដ៏ស្វិតស្វាញកាលពីថ្ងៃអាទិត្យ។
ខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុមបិសាចក្រហម Man. United វ័យ ១៨ ឆ្នាំបានចូលលេងក្នុងនាមកីឡាករបម្រុង និងបានជួបបញ្ហារបួសកជើងក្រោយប្រជែងបាល់ជាមួយ Kyle Walker-Peters ។គួរបញ្ជាក់ថាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ២០ ឆ្នាំរូបនេះបានបង្ហាញខ្លួនចូលលេងទៀងទាត់ចំនួន២៩ប្រកួតនិងរកបាន៤គ្រាប់ព្រមទាំងAssist បាន៥ដងនៅរដូវកាលនេះ។ ទោះយ៉ាងណា Man United អវត្តមាន Victor Lindelof ដោយសារជំងឺ ខណៈដែល Anthony Martial, Christian Eriksen, Marcel Sabitzer និង Donny van de Beek សុទ្ធតែបន្តព្យាបាលរបួស។ លទ្ធផលស្មើគ្នានេះធ្វើអោយ Man Utd ទទួលបានត្រឹម១ពិន្ទុ និងមានគម្លាតពីក្រុមលេខ៤ Tottenham ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីក្រុមលោក Antonio Conte បានផ្តួល Nottinham Forest កាលពីថ្ងៃសៅរ៏។
so this isn’t even a penalty? he fucked Garnacho’s leg and still not a penalty… okay Anthony Taylor pic.twitter.com/6LBszmIRID
— pluto🇶🇦 (@HightechPluto) March 12, 2023

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]



