

ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីរសៀលថ្ងៃសៅរ៍។ ថ្មីពីការកក់កៅអីរបស់ពួកគេក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន ក្រុមតោខៀវបានទទួលជ័យជម្នះជាលើកទីពីរជាប់ៗគ្នារបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League ដែលបង្ហាញពីភាពខ្លាំងពេកសម្រាប់ក្រុម Leicester នៅកីឡដ្ឋាន King Power ។


(អេស៉្បាញ)៖ លោក Xabi Alonso គ្រូបង្វឹកក្លឹបអធិរាជស Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតលើករណីខ្សែការពារកណ្តាលរបស់ខ្លួនគឺ Antonio Rudiger ដោយរូបគេបានរងការរើសអើងជាតិសាសន៍ក្នុងពាន FIFA Club World Cup ឆ្នាំ ២០២៥ នេះនៅសហរដ្ឋអាមេរិក។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែរបញ្ចប់ការប្រកួត ដែល Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣:១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea បានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។ ជាមួយគ្នានេះ Rudiger បានទូលពិតប្រាប់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។ ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, […]



