Close
Sponsor ads Featured-Image
ទីបំផុត ខ្សែប្រយុទ្ធជួរមុខត្រៀមចែកផ្លូវចេញពី Liverpool ហើយ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហ្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថាខ្សែប្រយុទ្ធជើងចាស់ Roberto Firmino នឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះក្រោយចំណាយពេល៨ឆ្នាំជាមួយក្លឹប។ បើទោះបីជារដូវកាលនេះមានបញ្ហារបួសនិងទម្រង់លេងធ្លាក់ចុះ ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលនៅតែជាទីពេញនិយមពិសេសពីសំណាក់អ្នកគាំទ្រ នាកីឡាដ្ឋាន Anfield ជាពិសេសគឺនៅពេលផ្តួលគូប្រជែងMan.Utd ក្នុងលទ្ធភល ៧:0 កាលពីថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ដំបូងឡើយ Liverpool និង Firmino ត្រូវបានបណ្តាញសារពត៌មានលើកឡើងថាកំពុងពិភាក្សាគ្នាលើកិច្ចសន្យាថ្មីសម្រាប់កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ប៉ុន្តែការមកដល់របស់កីឡាករវ័យក្មេង២រូបគឺខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Cody Gakpo និងខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Darwin Nunez បានធ្វើអោយពេលវេលាបង្ហាញរបស់គាត់កាន់តែមានកម្រិត។

ក្រោយផ្តួលក្រុមលោក Erik Ten Hag បច្ចុប្បន្ន Liverpool បានឡើងមកឈរនៅលេខរៀងទី៥ ក្នុងតារាង Premier League និងមានបីពិន្ទុតាមពីក្រោយក្រុមTop-៤គឺ Tottenham ដែលនៅមាន១ប្រកួតក្នុងដៃនោះ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ)
featured image

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031