Close
Featured-Image
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញសុទិដ្ឋិនិយម ចំពោះក្រុមត្រៀមស៊ីហ្គេម លើវិញ្ញាសា VALORANT និង Wild Rift
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរកឃើញបេក្ខភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ២វិញ្ញាសាទៀតហើយ គឺវិញ្ញាសា VALORANT និងវិញ្ញាសា Wild Rift ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះក្រុមជយលាភីលើវិញ្ញាសាទាំងពីរ បន្ទាប់ពីឃើញស្នាដៃពួកគេក្នុងការប្រកួតដ៏ស្វិតស្វាញជាច្រើនវគ្គកន្លងមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឬ Road To Sea Games 32nd ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសហការជាមួយក្រុមហ៊ុន T.Y Media រៀបចំឡើង ក្នុងគោលបំណងសម្រិតសម្រាំងរកធនធានកីឡាករ-កីឡាការិនីឆ្នើម ក៏ដូចជាក្រុមខ្លាំង សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាខែឧសភាខាងមុខ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតជាច្រើនវគ្គ សម្រាប់ជើងឯកវិញ្ញាសា VALORANT បានទៅក្រុម AG E-Sports បន្ទាប់ពីយកឈ្នះក្រុម D-ROAR ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ D-Roar Cybercafe នាថ្ងៃទី០៥ ខែមីនាម្សិលមិញ។ រីឯជើងឯកវិញ្ញាសា Wild Rift បានទៅក្រុម Team Max ក្រោយយកឈ្នះក្រុម Anxiety Crew ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

ជុំវិញការប្រកួតខាងលើ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានកោតសរសើរ ចំពោះសមត្ថភាពរបស់ក្រុមនីមួយៗ ពិសេសក្រុមជយលាភី AG E-Sports និងក្រុម Team Max ដែលសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ យ៉ាងណាក្ដីក្រុមនីមួយៗ នឹងត្រូវឆ្លងកាត់ការប្រកួត Pre-Sea Games ជាលក្ខណៈអន្ដរជាតិម្ដងទៀត មុននឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។

លោកបន្ដថា «សម្រាប់អត្ដពលិករបស់យើង លើវិញ្ញាសា VALORANT គឺយើងសង្ឃឹមច្រើនថា នឹងធ្វើបានល្អ អាចនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឯវិញ្ញាសា Wild Rift ក៏ដូចគ្នា ព្រោះក្រុមជើងឯកនេះ ក៏ជាក្រុមខ្លាំងមួយដែរ តាមរយៈប្រវត្តិប្រកួតកន្លងមក ដែលធ្លាប់ជួបប្រទេសផ្សេងៗ ទោះមានឈ្នះ-ចាញ់ទៅវិញទៅមក តែសម្រាប់រយៈពេលនៅសល់ ខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានកាន់តែល្អ»។

គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានកំណត់វិញ្ញាសាចំនួន ៩ ដាក់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ រួមមានវិញ្ញាសា AK2 ក្រុម និងឯកត្តជន, វិញ្ញាសា PUBG Mobile ក្រុម និងឯកត្តជន, វិញ្ញាសាក្រុមបុរស-នារី Mobile Legends: Bang Bang, វិញ្ញាសាក្រុម Cross Fire, វិញ្ញាសាក្រុម VALORANT និងវិញ្ញាសាក្រុម Wild Rift៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou
featured image

ក្រុមមាន់ក្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្រុម Marseille គឺលោក Roberto De Zerbi ក្នុងនាមជាអ្នកមកជំនួសកន្លែងរបស់លោក Ange Postecoglou ។ អតីតក្រុមប្រឹក្សាភិបាលរបស់ Spur គឺលោក Fabio Paratici បានមើលឃើញលោក  De Zerbi ជាបុគ្គលសាកសមបំផុត និងបានជម្រុញឲ្យក្រុម Spur ពិចារណាលើគ្រូបង្វឹករូបនេះ ។ លោក De Zerbi ក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងបាល់ទាត់អង់គ្លេសផងដែរ ដោយពេលនោះរូបលោកបានដឹកនាំក្រុម. Brighton នឹងបានដឹកនាំឲ្យក្រុមបានឡើងទៅដល់វគ្គជម្រុះ​ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស  

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Nottingham Forest 35 18 7 10 54 42 +12 61
    7 Aston Villa 35 17 9 9 55 49 +6 60
    8 AFC Bournemouth 35 14 11 10 55 42 +13 53
    9 Brentford 35 15 7 13 62 53 +9 52
    10 Brighton & Hov… 35 13 13 9 57 56 +1 52
    11 Fulham 35 14 9 12 50 47 +3 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Everton 35 8 15 12 36 43 -7 39
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 35 4 10 21 35 76 -41 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 35 2 5 28 25 82 -57 11
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol