Close
ads Featured-Image
ទ្រាំលែងបានហើយ!​ តារាចម្រៀង Shakira សម្រេចសាងសង់ជញ្ជាំងផ្ទះផ្តាច់ទំនាក់ទំនងជាមួយអតីតឪពុក-ម្តាយក្មេក
ទំហំអក្សរ
តូច
ធំ

គេហទំព័ឬ Marca របស់អេស្ប៉ាញបានចុះផ្សាយថាតារាចម្រៀងប៉បដ៏ល្បីល្បាញ សញ្ជាតិកូឡុំប៊ីនាង Shakira កំពុងតែអោយក្រុមជាងវិស្វករសាងសង់ជញ្ជាំងដើម្បីផ្តាច់ទីតាំងមានន័យថាបំបែកផ្ទះរបស់នាងចេញពីផ្ទះអតីតឪពុកម្តាយក្មេកដែល និងជាឪពុកម្តាយបង្កើតរវីរបុរស Barcelona និងជាអតីតស្វាមី លោក Gerard Pique ។គួររំលឹកថា Shakira និង Pique បានរួមរស់ជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ មុនពេលបញ្ចប់ទំនាក់ទំនងរបស់ពួកគេនៅរដូវក្តៅឆ្នាំ ២០២២កន្លងទៅ។ អ្នកទាំងពីរដែលធ្លាប់ត្រូវបានគេមើលឃើញថាជាគូស្វាមីភរិយាដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបាល់ទាត់ មានកូនពីរនាក់គឺមីឡាន អាយុប្រាំបួនឆ្នាំ និង សាសាអាយុប្រាំពីរឆ្នាំ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទាក់ទង៖ Shakira បានធ្វើរឿងមួយនេះ ដើម្បីចាប់បានថា Pique មានស្រី

ads

ហើយមុនពេលលែងលះជាផ្លូវការណ៏ពីគ្នាកាលពីរដូវក្តៅ Pique និង Shakira ព្រមទាំងឪពុកម្តាយក្មេកគឺបានរួមរស់នៅជិតគ្នា ក៏ប៉ុន្តែក្រោយពីបែកគ្នាអតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញរូបនេះបានចាកចេញពីផ្ទះទៅរស់នៅជាមួយនារីម្នាក់ទៀត ប៉ុន្តែShakiraនៅតែបន្តរស់នៅជិតជាមួយឪពុកម្តាយក្មេកជនជាតិអេស្ប៉ាញខណៈ អចលនទ្រព្យទាំងពីរនេះគឺស្ថិតនៅក្នុងទីតាំងដីតំបន់តែមួយផងដែរ។

ប្រភពខាងលើបន្តថាៈShakira បានសម្រេចចិត្តសាងសង់ជញ្ជាំងនេះឡើងដើម្បីផ្តាច់ទ្រព្យសម្បត្តិលំនៅដ្ឋានទាំងពីរមិនអោយឈរនៅទីតាំងជាមួយគ្នា បន្តទៀតនោះទេ ខណៈ ព័ត៌មាននេះបានបែកធ្លាយបន្ទាប់ពីកាមេរ៉ាទូរទស្សន៍បានប្រទះឃើញរថយន្តលាយស៊ីម៉ង់ត៍ដែលកំពុងដំណើរការនៅជិតច្រកចូលទៅ កាន់លំនៅដ្ឋានរបស់តារាចម្រៀងម្ចាស់បទUnderneath Your Close ដែលមានមូលដ្ឋាននៅទីក្រុង Barcelonaតែម្តង ។

អត្ថបទកំពុងចាប់អារម្មណ៍៖
វត្តមាន Ait Nouri ,Cherki , Reijnders ធ្វើអោយខ្សែបម្រើរូបនេះត្រៀមចាកចេញ(មាន១វីដេអូ)
featured image

កីឡាករ Jack Grealish បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនបន្ទាប់ពីត្រូវបានគ្រូបង្វឹកក្រុមមេឃខៀវ Man. City  លោក Pep Guardiola មិនបានដាក់បញ្ចូលឈ្មោះរូបគេសម្រាប់ត្រៀមចូលរួមព្រឹត្តការណ៍ប្រកួតពានFIFA Club World Cup ដែលនិងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះរៀបចំការប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ Sane ប្រាប់មូលហេតុច្រានចោលការផ្លាស់ទៅអង់គ្លេសហើយជ្រើសរើសលីកថ្មីនេះ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មូលហេតុនោះមកពីអតីតកាពីតែនក្រុម Aston Villa បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំរូបនេះ ចូលលេងមិនបានគ្រប់គ្រាន់ នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ។ទោះយ៉ាងណាការដកកីឡាករអន្តរជាតិអង់គ្លេសរូបនេះចេញមិបានធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ ក្រោយពី Man City បានបញ្ចប់ការចុះហត្ថលេខាជាផ្លូវការណ៍នាំយកកីឡាករមួយចំនួនដូចជា Rayan Ait Nouri ពីក្លឹប Wolverhampton , Rayan Cherki ពី Lyon និង Tijjani Reijnders  ពីAC.Milan ក្នុងសប្តាហ៍នេះ។ប្រភពពីគេហទំព័រ Football Insider បានចុះផ្សាយថា […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031