
គេហទំព័ឬ Marca របស់អេស្ប៉ាញបានចុះផ្សាយថាតារាចម្រៀងប៉បដ៏ល្បីល្បាញ សញ្ជាតិកូឡុំប៊ីនាង Shakira កំពុងតែអោយក្រុមជាងវិស្វករសាងសង់ជញ្ជាំងដើម្បីផ្តាច់ទីតាំងមានន័យថាបំបែកផ្ទះរបស់នាងចេញពីផ្ទះអតីតឪពុកម្តាយក្មេកដែល និងជាឪពុកម្តាយបង្កើតរវីរបុរស Barcelona និងជាអតីតស្វាមី លោក Gerard Pique ។គួររំលឹកថា Shakira និង Pique បានរួមរស់ជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ មុនពេលបញ្ចប់ទំនាក់ទំនងរបស់ពួកគេនៅរដូវក្តៅឆ្នាំ ២០២២កន្លងទៅ។ អ្នកទាំងពីរដែលធ្លាប់ត្រូវបានគេមើលឃើញថាជាគូស្វាមីភរិយាដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបាល់ទាត់ មានកូនពីរនាក់គឺមីឡាន អាយុប្រាំបួនឆ្នាំ និង សាសាអាយុប្រាំពីរឆ្នាំ។
ទាក់ទង៖ Shakira បានធ្វើរឿងមួយនេះ ដើម្បីចាប់បានថា Pique មានស្រី
ហើយមុនពេលលែងលះជាផ្លូវការណ៏ពីគ្នាកាលពីរដូវក្តៅ Pique និង Shakira ព្រមទាំងឪពុកម្តាយក្មេកគឺបានរួមរស់នៅជិតគ្នា ក៏ប៉ុន្តែក្រោយពីបែកគ្នាអតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញរូបនេះបានចាកចេញពីផ្ទះទៅរស់នៅជាមួយនារីម្នាក់ទៀត ប៉ុន្តែShakiraនៅតែបន្តរស់នៅជិតជាមួយឪពុកម្តាយក្មេកជនជាតិអេស្ប៉ាញខណៈ អចលនទ្រព្យទាំងពីរនេះគឺស្ថិតនៅក្នុងទីតាំងដីតំបន់តែមួយផងដែរ។
ប្រភពខាងលើបន្តថាៈShakira បានសម្រេចចិត្តសាងសង់ជញ្ជាំងនេះឡើងដើម្បីផ្តាច់ទ្រព្យសម្បត្តិលំនៅដ្ឋានទាំងពីរមិនអោយឈរនៅទីតាំងជាមួយគ្នា បន្តទៀតនោះទេ ខណៈ ព័ត៌មាននេះបានបែកធ្លាយបន្ទាប់ពីកាមេរ៉ាទូរទស្សន៍បានប្រទះឃើញរថយន្តលាយស៊ីម៉ង់ត៍ដែលកំពុងដំណើរការនៅជិតច្រកចូលទៅ កាន់លំនៅដ្ឋានរបស់តារាចម្រៀងម្ចាស់បទUnderneath Your Close ដែលមានមូលដ្ឋាននៅទីក្រុង Barcelonaតែម្តង ។
Shakira is currently building a wall to separate her house from her mother-in-law's house.
— Asandé (@kewchiy) January 17, 2023

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖


