បរទេស៖ ក្រុមបិសាចក្រហម Manchester United បានបាត់បង់ឱកាសក្នុងការឡើងទៅកាន់ចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Premier League កាលពីយប់ថ្ងៃពុធយប់មិញនេះ ខណៈដែលពួកគេបានត្រឹមលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Crystal Palace នៅកីឡដ្ឋាន Selhurst Park ។ ការខិតខំប្រឹងប្រែងក្នុងតង់ទី 1 របស់ Bruno Fernandes មើលទៅហាក់បីដូចជាបានឈ្នះការប្រកួតសម្រាប់បិសាចក្រហមដែលកំពុងតែធ្វើបានយ៉ាងល្អដោយឈ្នះ 10 ប្រកួតជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់រួមទាំង ៦ នៅក្នុង Premier League ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Michael Olise របស់ Crystal បានស៊ុតបាល់ពិន័យ Free-kick មួយគ្រាប់ចុងម៉ោងនាទីទី ៩០+ ដែលបានធ្វើឲ្យក្លឹប Man United មកទៅចំណាត់ថ្នាក់លេខ 3 វិញដោយតាមពីក្រោម Manchester City ២ ពិន្ទុ និង ក្រុមកំពូលតារាង Arsenal ៨ ពិន្ទុ ខណៈក្រុមទាំងពិរត្រៀមប៉ះគ្នានៅសប្តាហ៍នេះ ក្នុងកីឡដ្ឋាន Emirates ។
បច្ចុប្បន្ននេះ Man United នឹងធ្វើដំណើរទៅកាន់កំពូលតារាង Arsenal ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃអាទិត្យ ខណៈពេលដែល Palace នឹងត្រូវជួបក្រុម Newcastle United នៅថ្ងៃសៅរ៍៕
Sponsor By 88BoL



Latest News
- Chelsea ត្រៀមបំបែកកំណត់ត្រាមួយ នៅថ្ងៃបិទទីផ្សារ
- Man City ដាក់ភ្នែកឃើញខ្សែការពាររូបនេះ ដើម្បីមកជំនួសតំណែង Joao Cancelo
- អ្នកគាំទ្រ Liverpool ជាច្រើននាក់ បង្ហាញអារម្មណ៍ឆ្អែតចិត្តយ៉ាងខ្លាំង ចង់អោយក្លឹបលក់កីឡាកររូបនេះចេញឲ្យឆាប់ៗ (មានវីដេអូ)
- Chelsea ត្រៀមចរចារទិញខ្សែបម្រើរូបនេះ ប្រសិនបើខកខាននាំយក Enzo Fernandez
- អ្នកគាំទ្រ Man City ដឹងថា ហេតុអី្វបានលោក Pep ហ៊ានឲ្យ Cancelo ចាកចេញ