

អ្នកគាំទ្រក្រុមហង្សក្រហម Liverpool បង្ហាញអារម្មណ៏ឆ្អែតចិត្តលើបណ្តាញសង្គម Twitter ទាក់ទងFabinho និងបានរិះគន់កីឡាកររូបនេះចំពោះទម្រង់លេងមិនល្អទាល់តែសោះអំឡុងពេលប្រកួតក្របខណ្ឌ FA Cup ទល់នឹង ក្រុមម្ចាស់ផ្ទះ Brighton កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។ក្រុមលោកJurgen Klopp បានរងបរាជ័យដោយចាញ់ក្រុមលោក Roberto de Zerbi ក្នុងការប្រកួតជុំទី ៤ពានរង្វាន់ដ៏ចំណាស់របស់អង់គ្លេសមួយនេះ។

គួរបញ្ជាក់ថាប្រេស៊ីលរូបនេះបានចូលលេងជំនួសកីឡាករ Stefan Bajcetic នៅនាទីទី ៨១ ដោយមានឪកាសគ្រប់គ្រងបាល់៣ដងប៉ុន្តែមានឪកាសបញ្ចូនចេញបានតែមួយលើកប៉ុណ្ណោះ។មួយវិញទៀតកីឡាករដែលលេងតួនាទី ខ្សែបម្រើ-ការពារ រូបនេះបានបង្កកំហុសតែត្រូវគេចផុតពីការទទួលបានកាតក្រហម។
អ្នកគាំទ្របានបង្ហាញអារម្មណ៏ខឹងសម្បារដោយពួកគេមួយចំនួនបានស្នើសុំក្លឹបអោយលក់អតីតកីឡាករMonacoរូបនេះចេញជាបន្ទាន់ជាមួយគ្នានេះដែរមានប្រិយមិត្តមួយចំនួនទៀតមិនចង់ឃើញFabinho លេងឱ្យក្លឹបទៀតនោះទេ។

(បរទេស)៖ ជាមួយនឹងទីផ្សារដោះដូរនារដូវក្តៅនេះ អនាគត Jadon Sancho កំពុងតែដើរដល់ផ្លូវបំបែកជាមួយបិសាចក្រហម Manchester United។ ជាក់ស្តែងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា បន្ទាប់ពីក្រុមតោខៀវ Chelsea មិនព្រមទិញ Sancho ជាអចិន្រ្តៃយ៍ពី Man Utd ខណៈនេះរូបគេកំពុងស្វែងរកក្លឹបថ្មី។ ទន្ទឹមនឹងនេះ ក្លឹប Fenerbahce ដែលមានលោក Jose Mourinho ជាគ្រូបង្គោល នឹងអាចចរចាទិញបានរូបគេ ស្របពេលដែលសាមីខ្លួនយល់ព្រមលើសំណើរប្រាក់ពលកម្ម ១០លានអឺរ៉ូ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


