• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    ប្រិយមិត្ត Al Nassr បង្ហាញទង្វើមិនមានក្រមសីលធម៌មួយជាមួយ Cristiano Ronaldo (មានវីដេអូ)
    Soccer 2 months ago 6236 Views

    បន្ទាប់ពីក្លឹប Al Nassr ធ្លាក់ចេញពីការប្រកួតពានរង្វាន់ Saudi Arabian Super Cup រួចមក ក្រុមអ្នកគាំទ្ររបស់ក្លឹបមួយចំនួន បានបង្ហាញអាកប្បកិរយាមិនគោរព ដោយបានធ្វើសកម្មភាពជាន់លើឯកសណ្ឋានអាវលេខ៧របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីសាធារណៈជាការបង្ហាញអារម្មណ៏ខកចិត្តនិងប្រធានក្រុមក្រុមជម្រើសជាតិជាតិព័រទុយហ្គាល់រូបនេះថាជាអ្នកដែលត្រូវទទួលខុសត្រូវធំបំផុតម្នាក់នោះ។

    មានន័យថាអាជីពចាប់ផ្តើមដំបូងសម្រាប់កីឡាករដ៏មានបទពិសោធន៏នៅលីគកំពូលក្រៅពីទ្វីបអឺរ៉ុបរបស់Cristiano Ronaldo មិនដំណើរការទៅបានដោយរលូនតាមការរំពឺងទុកនោះឡើយ បន្ទាប់ពីមិនទាន់អាចរកគ្រាប់បាល់សម្រាប់ការប្រកួតផ្លូវការណ៏ និងចុងក្រោយ ត្រូវ បរាជ័យក្រោមថ្វីជើងក្រុម Al Ittihad ក្នុងលទ្ធផល៣ទល់និង១។

    សម្រាប់គ្រូបង្វឹកលោក Rudi Garcia ក៏បានបង្ហាញអារម្មណ៏មិនរីករាយក្រោយពីបានឃើញរូបភាពដែលបានចែកចាយលើបណ្តាញសង្គម ដែលប្រៀបដូចភ្លើងឆេះព្រៃ ប៉ុន្តែសម្រាប់Cristiano Ronaldo ហាក់បង្ហាញភាពស្ងប់ស្ងាត់មិនទាន់មានប្រតិកម្មឆ្លើយតប ព្រមជាមួយសំនួរត្រូវបានលើកឡើងថាតើកីឡាករមានដើមកំណើតមកពីតំបន់ Madeira រូបនេះនិងមានផែនការ រឺ យុទ្ធសាស្រ្តអ្វីបន្តទៀតជាមួយក្រុមAl-Nassrនោះ។