ក្នុងអំឡុងសន្និសីទសារព័ត៌មានថ្មីៗនេះ លោក Pep Guardiola បានឆ្លើយថា Mikel Arteta គឺជាបេក្ខភាពដែលអាចស្នងតំណែងលោកជាគ្រូបង្វឹក Manchester City ដែរឬទេ? ។មិនបង្អែបង្អង់យូរបុរសសញ្ជាតិអេស្ប៉ាញរូបនេះបានឆ្លើយតបថាវិញថា:ខ្ញុំប្រាកដណាស់ប្រសិនខ្ញុំនិងចាកចេញពីទឹកដីEtihad នៅរយៈពេលមុននោះ គាត់(Arteta)នឹងបន្តនៅទីនេះ ហើយគាត់នឹងធ្វើបានល្អបំផុត ។
អតីតគ្រូបង្វឹកBayern Munich និង Barcelona បន្តថាៈ ប៉ុន្តែអ្វីៗមិនដូចការគិតទុក ព្រោះខ្ញុំបានបន្តកុងត្រា ខ្ញុំសោកស្ដាយ ដែលគាត់មិនបានរង់ចាំ ដូច្នេះវាមិនអាចកើតឡើងបានទេ ប៉ុន្តែការពិតគឺគាត់មានសមត្ថភាពដឹកនាំក្លឹបមួយនេះបាន។
គួរបញ្ជាក់ថាគ្រូបង្វឹក Arsenal ធ្លាប់ជាជំនួយការ លោក Guardiola នៅ Etihad មុនពេលសម្រេចចិត្តចូលដឹកនាំArsenal បន្តពីលោកUnai Emery ។ បច្ចុប្បន្នArsenal ក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្បាញកំពុងសម្លឹងឃើញឪកាសឈ្នះពានរង្វាន់ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤ បន្ទាប់ពីប្រកួតបាន១៩លើកមាន៥០ពិន្ទុ និងមានគម្លាតនាំមុខ៥ពិន្ទុពីក្រុមការពារតំណែងជើងឯក Man.City ព្រមទាំងនៅសល់១ប្រកួតក្នុងដៃផងដែឬ ។
Sponsor By 88BoL



Latest News
- ក្លឹបយក្សអង់គ្លេសបីប្រជែងនាំយកខ្សែបម្រើ Chelsea ខណៈ Liverpool កំពុងនាំមុខ
- ក្រូអាតផ្តួលម្ចាស់ផ្ទះតួគីវគ្គជម្រុះ Euro ២០២៤ ក្រោយព្រឹត្តការណ៏រញ្ជួយផែនដី (មានវីដេអូ)
- Messi ក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយធ្វើបាន Hat-trick ពេលផ្តួលខ្យូរ៉ាខាវ ៧:0 (មានវីដេអូ)
- De Bruyne ជួយបែលហ្សិកផ្តួលម្ចាស់ផ្ទះ Euro ២០២៤ អាឡឺម៉ង់ក្នុងជំនួបមិត្តភាព (មានវីដេអូ)
- Mctominay រកបាន២គ្រាប់ជួយស្កុតឡេនដ៏ផ្តួលអេស្បាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ (មានវីដេអូ)