Close
Featured-Image
Pep Guardiola ថាអតីតជំនួយការរបស់ខ្លួនរូបនេះអាចដឹកនាំMan.Cityបាន
ទំហំអក្សរ
តូច
ធំ

ក្នុងអំឡុងសន្និសីទសារព័ត៌មានថ្មីៗនេះ លោក Pep Guardiola បានឆ្លើយថា Mikel Arteta គឺជាបេក្ខភាពដែលអាចស្នងតំណែងលោកជាគ្រូបង្វឹក Manchester City ដែរឬទេ? ។មិនបង្អែបង្អង់យូរបុរសសញ្ជាតិអេស្ប៉ាញរូបនេះបានឆ្លើយតបថាវិញថា:ខ្ញុំប្រាកដណាស់ប្រសិនខ្ញុំនិងចាកចេញពីទឹកដី​Etihad នៅរយៈពេលមុននោះ គាត់(Arteta)នឹងបន្តនៅទីនេះ ហើយគាត់នឹងធ្វើបានល្អបំផុត ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អតីតគ្រូបង្វឹកBayern Munich និង Barcelona បន្តថាៈ ប៉ុន្តែអ្វីៗមិនដូចការគិតទុក ព្រោះ​ខ្ញុំ​បាន​បន្ត​កុងត្រា ខ្ញុំ​សោកស្ដាយ ដែលគាត់មិន​បាន​រង់ចាំ ដូច្នេះ​វា​មិន​អាច​កើត​ឡើង​បាន​ទេ ប៉ុន្តែ​ការពិតគឺគាត់មានសមត្ថភាពដឹកនាំក្លឹបមួយនេះបាន។

គួរបញ្ជាក់ថាគ្រូបង្វឹក Arsenal ធ្លាប់ជាជំនួយការ លោក Guardiola នៅ Etihad មុនពេលសម្រេចចិត្តចូលដឹកនាំArsenal បន្តពីលោកUnai Emery ។ បច្ចុប្បន្នArsenal ក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្បាញកំពុងសម្លឹងឃើញឪកាសឈ្នះពានរង្វាន់ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤ បន្ទាប់ពីប្រកួតបាន១៩លើកមាន៥០ពិន្ទុ និង​មានគម្លាតនាំមុខ៥ពិន្ទុពីក្រុមការពារតំណែងជើងឯក Man.City ព្រមទាំងនៅសល់១ប្រកួតក្នុងដៃផងដែឬ ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031