
ខេត្តបាត់ដំបង: សមត្ថកិច្ចនៅខេត្តបាត់ដំបងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថភ្លើងដឹកប្រេង បុកប៉ះជាមួយរថយន្តធុនធ្ងន់ដឹកថ្ម បណ្តាលឲ្យរថយន្ត និងរថភ្លើងក្រឡាប់។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៧ខែមករា ឆ្ឆ្នាំ២០២៣ តាមបណ្តោយផ្លូវហាយវ៉េ ក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ របាយការណ៏បឋមពីសមត្ថកិច្ចឲ្យដឹងថា រថភ្លើងដឹកសាទែនប្រេងមួយខ្សែ បើកបរដោយឈ្មោះ សយ សម្បត្តិ ភេទប្រុសអាយុ៥៧ឆ្នាំ ទិសដៅពីភ្នំពេញទៅបាត់ដំបង បានបុករថយន្តធុនធ្ងន់ដឹកថ្មមួយគ្រឿង ម៉ាក HYUNDAI គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស្វាយ រឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបើកបរ ក្នុងល្បឿនលឿន ។
បើតាមសមត្ថកិច្ចថា មុនពេលឆ្លងចូលដល់ផ្លូវជាតិរថភ្លើងក៏ស៊ីផ្លេដែរ ហើយមន្ត្រីប្រចាំការផ្លូវរថភ្លើងក៏ឲ្យសញ្ញាទង់ថា មានរថភ្លើងត្រូវឆ្លងកាត់ដែរ ប៉ុន្តែភាគីខាងរថយន្តមិនដឹងថាឃើញឬមិនឃើញសញ្ញាហាមឃាត់ នៅតែបើកបរទៅមុខ ទើបបណ្តាលឲ្យរថភ្លើងបុកពេញទំហឹងក្រឡាប់ទាំងរថភ្លើងនិងរថយន្តតែម្តង ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងដោះស្រាយបន្តតាមនិតិវិធី៕
Credit: Huy Bunleng News

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]
