Close
Sponsor ads Featured-Image
អ្នកចាំទីArsenalបង្ហើបថាបានលេងដោយជួបបញ្ហាមួយនេះតាំងពីព្រឹត្តិការណ៏World Cup
ទំហំអក្សរ
តូច
ធំ

Aaron Ramsdale បាន​បង្ហើប​ប្រាប់ថារូបគេ​បានចូល​លេងអោយក្រុមកាំភ្លើងធំ Arsenal ទាំងមានរបួសគន្លាក់ម្រាមដៃ ចាប់តាំង​ពីព្រឹត្តិការណ៏​ World Cup២០២២មកម្លេះ។ទោះបីជាជួបបញ្ហាប្រឈមបែបនេះប៉ុន្តែផ្ទុយទៅវិញកីឡាករអង់គ្លេសវ័យ ២៤ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមលោក Mikel Arteta ក្នុងរដូវកាលនេះ ហើយបច្ចុប្បន្នក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏កំពុងឈរលើកំពូលតារាងក្រុមការពារតំណែងជើងឯកPremier League គឺ Man City ចំនួន ៥ ពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Ramsdale គឺជាផ្នែកមួយនៃក្រុមតោកំណាចអង់គ្លេសសម្រាប់យុទ្ធនាការ World Cup២០២២ របស់ពួកគេកាលពីខែធ្នូ ឆ្នាំ មុន ប៉ុន្តែមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនៅក្នុងប្រទេសកាតា ខណៈគ្រូបង្វឹកលោក Gareth Southgate បានជ្រើសយកអ្នកចំាទីEverton កីឡាករ Jordan Pickford ជាជម្រើសដំបូងរបស់គាត់។ ប៉ុន្តែចាប់តាំងពីព្រឹត្តការណ៏ប្រកួតដែល អង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយមក Ramsdale បានបង្ហើបប្រាប់ថាគាត់ត្រូវបានបង្ខំចិត្តដោយពាក់ស្រោមដៃលេងជាមួយបញ្ហារបួសដែលគ្មាននរណាដឹងនេះ។

អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031