

បរទេស៖ ក្រុមបិសាចក្រហម Manchester United បានកត់ត្រាជ័យជម្នះ 3-0 លើក្រុម Nottingham Forest ក្នុងការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup របស់ពួកគេកាលពីយប់ថ្ងៃពុធ ដោយ Wout Weghorst បានរកគ្រាប់បាល់ដំបូងរបស់គាត់ឱ្យក្រុមបិសាចក្រហម។ Weghorst បានទាត់បញ្ចូលទីគ្រាប់បាល់ទីពីរ បន្ទាប់ពីកីឡាករ Marcus Rashford មុនពេល Bruno Fernandes សម្រេចបានគ្រាប់បាល់ទីបី ខណៈដែលម្ចាស់ជើងឯកអង់គ្លេស 20 សម័យមួយនេះនេះទទួលបានភាពជោគជ័យបីគ្រាប់លើក្រុមរបស់លោក Steve Cooper នៅកីឡដ្ឋាន City Ground ។

Man United ដែលកំពុងដេញតាមពានរង្វាន់ជាលើកដំបូងរបស់ពួកគេចាប់តាំងពី Europa League ក្នុងឆ្នាំ 2017 នឹងស្វាគមន៍ Forest ទៅកាន់ Old Trafford សម្រាប់ជើងទីពីរនៅថ្ងៃពុធសប្តាហ៍ក្រោយ ដោយអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជួប Newcastle United ឬ Southampton ។

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


