

អតីតខ្សែប្រយុទ្ធ Man. United លោក Louis Saha បានទស្សន៍ទាយថាក្រុមកំពូលទាំងបួននៅក្របខណ្ឌ Premier League នាពេលបច្ចុប្បន្នគឺ Arsenal, Man City និង Newcastle ព្រមទាំងអតីតក្រុមបិសាចក្រហមMan.Utd របស់ខ្លួននិងបញ្ចប់ រដូវកាលដោយមានកៅអីលេងនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ក្របខណ្ឌ UEFA Champions Leagueជាក់ជាមិនខាន។

គួរកត់សម្គាល់ក្រុមលោក Erik ten Hag បានបង្ហាញទម្រង់លេងល្អមិនដែលចាញ់ បន្ទាប់ពីបញ្ចប់ការប្រកួត FIFA World Cup២០២២ ប៉ុន្តែបានភ្លាត់ស្នៀតទល់នឹងក្រុមកំពូលតារាង Arsenal កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។ បច្ចុប្បន្នក្រុមលោក Mikel Arteta កំពុងឈរនៅលើកំពូលតារាងនិងមានឪកាសលើកពានក្របខណ្ឌ Premier leaugue រដូវកាលនេះបានកំពុង នាំមុខក្រុមការពារតំណែងជើងឯកMan.City ដែលឈរនៅលេខរៀងទី២ ចំនួន ៥ ពិន្ទុ និងនាំមុខក្រុមលេខ៣ Newcastle និងក្រុមលេខ ៤ Man. Utd ចំនួន ១១ ពិន្ទុ នឹងមាន១ប្រកួតនៅក្នុងដៃ។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារំាងបាន ប្រាប់ Betfred ថា: ខ្ញុំជឿថា Arsenal, Man. City, Man. United និង Newcastle និងបន្តឈរនៅចំណាត់ថ្នាក់កំពូលទាំង៤ រីឯ Man. United អាចនិងឈានទៅបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ រឺ ទី៣ ពីព្រោះពួកគេកំពុងលេងបានល្អនៅពេលនេះ ។ខ្ញុំក៏យល់ឃើញថាNewcastle ក៏ជាក្រុមឡើងជើងខ្លាំងនៅរដូវកាលនេះ ហើយពួកគេស័ក្តសមនិងទទួលបានកៅអីលេងនៅក្របខណ្ឌ Champion League ។

នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Townខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង Chelsea […]

