លោក Ten Hag ស្តីឲ្យកូនក្រុមបែបនេះ ក្រោយចាញ់ Arsenal
ទំហំអក្សរ
តូច
ធំ
បរទេស៖ គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បាននិយាយដាក់កូនក្រុមរបស់ខ្លួនទាំងអស់ក្រោយចប់ការប្រកួតទល់នឹងក្រុម Arsenal ថា ពួកគេនឹងគ្មានថ្ងៃស្គាល់ពាក្យឡើយ ប្រសិនពួកគេមិនព្រមផ្លាស់ប្តូរចិត្តគំនិត និងមហិច្ឆតារបស់ខ្លួនទេនោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្លឹប Man Utd បានបរាជ័យក្រោមថ្វីជើងក្រុម Arsenal ដ៏ឈឺចាប់ជាខ្លាំង ដោយពួកគេបានធ្វើឲ្យរបូតគ្រាប់នៅនាទី៩០+៣ ដែលបានធ្វើឲ្យពួកគេរបូតបី និងឃើញក្រុមគូប្រជែងរបស់ខ្លួនកាន់តែមានការកក់ក្តៅថែមទៀត ក្នុងដំណើរឆ្ពោះ ទៅកាន់ជើងឯក Premier League។

យ៉ាងណាមិញក្រោយចប់ការប្រកួតលោក Erik Ten Hag បានខឹងសម្បារជាខ្លាំង និងបាននិយាយថា ឲ្យកូនក្រុមថា “ខ្ញុំពិតធុញទ្រាន់ខ្លាំងណាស់ ហើយខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំថា ប្រសិនបើពួកគេចង់ឈ្នះពានរង្វាន់ខ្លះ ពួកគេត្រូវតែផ្លាស់ប្តូរឆន្ទះ និងមហិច្ឆតារបស់ពួកគេ។ អ្នកដើរដល់ផ្លូវនេះហើយ ប៉ុន្តែអ្នកបែរជាបង្កើតកំហុសដ៏ធំទៅវិញ។ ពួកយើងបានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ ហើយថែមទាំងអស់រកគ្រាប់បាល់នាំមុខទៀត តែចុងក្រោយបែរជាយើងបង្កើតកំហុសជាច្រើនលើក ច្រើនសារ ដែលវាគឺមិនអាចទទួលយកបានឡើយ”។
Article Tags
Related Articles