Close
Featured-Image
Gerrard គ្រោងជិះយន្តហោះទៅ Dortmund ដើម្បីទៅបញ្ចុះបញ្ចូលកីឡាកររូបនេះ អោយចូលរួមជាមួយ Liverpool វិញ
ទំហំអក្សរ
តូច
ធំ

Liverpool គឺជាក្លឹបដ៏ស័ក្តសម សម្រាប់ Bellingham ក៏ព្រោះតែបច្ចុប្បន្នក្លឹបនេះត្រូវការចាំបាច់សម្រាប់កីឡាករដែលពាក់ស្លាកអាវលេខ ៨ ដែលមានសមត្ថភាពរកគ្រាប់បាល់នៅក្នុងប្រអប់បានរូបនេះ នេះជាការលើកឡើងរបស់លោកSteven Gerrard បានប្រាប់ BT Sport។ វីរបុរសLiverpool និង ជាអតីតគ្រូបង្វឹកRanger & Aston Villa បានបន្តថាៈ ខ្ញុំប្រាកដថា Jude Bellingham និងមានអនាគតភ្លឺស្វាងប្រសិនជារូបគេជ្រើសយក Liverpool ដែលបច្ចុប្បន្នកំពុងដឹកនាំដោយអ្នកចាត់ការកំពូលម្នាក់ក្នុងចំណោមអ្នកចាត់ការកំពូលទាំងប្រាំក្នុងពិភពលោក ស្របពេលក្រុមកំពុងតែកសាងជំហរថ្មីជាមួយក្នុងបរិបថសម័យទំនើបនេះ។ហើយនៅពេលគាត់មានពេលទំនេរ ខ្ញុំនឹងជិះយន្តហោះទៅដល់ Dortmund ផ្ទាល់និងញ៉ាំអាហារពេលល្ងាចជាមួយគ្នាដើម្បីពិភាក្សាពីរឿងនេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បុរសវ័យ៤២ឆ្នាំសញ្ជាតិអង់គ្លេសបន្តថាៈ ខ្ញុំយល់ថាក្របខណ្ឌ Premier League គឺជាទីកន្លែងដ៏សំខាន់ដើម្បីបន្តអភិវឌ្ឍសមត្ថភាព របស់ គាត់អោយមានការរីកចម្រើនដូច្នេះគាត់គ្រាន់តែឱ្យគាត់ផ្ញើកំណត់ហេតុរបស់គាត់មកខ្ញុំប្រសិនយើងមិនមានពេលជួបគ្នាទេ។

ឆ្លើយតបការលើកឡើងផងដែរក្លឹបយក្សអាឡឺម៉ង់ Dortmund ក៏បានកំណត់តម្លៃទិញផ្តាច់កុងត្រារបស់អតីតយុវជនBirmingham City រូបនេះចំនួនរហូតដល់ទៅ១៥០ លានផោនខណៈដែលសាមីខ្លួនត្រៀមចាកចេញពីក្របខណ្ឌ Bundesliga ខណៈLiverpool និង Real Madridគឺជាក្លឹបដែលមានទំនាក់ទំនងជាមួយខ្សែបម្រើអង់គ្លេសរូបនេះ។
Link:

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031