

លោក Jurgen Klopp បានសារភាពថាលោកពិតជារីករាយណាស់ក្នុងការដឹកនាំក្រុមបាល់ទាត់អាជីពធ្វើការប្រកួតលើកទី ១០០០ ក្នុងនាមគ្រូបង្វឹកពេលជួបក្រុមគូប្រជែងគឺតោខៀវChelseaនៅក្របខណ្ឌ Premier league កាលពីថ្ងៃសៅរ៏ម្សិលមិញនេះ។ ទោះបីជាមិនអាចផ្តួលគូប្រជែងបានដោយបានទទួលលទ្ធផលត្រឹមតែស្មើគ្នា ០ទល់និង០ ប៉ុន្តែអ្នកចាត់ការក្រុមហង្សក្រហម Liverpool បានលើកឡើងថារូបលោកសប្បាយចិត្តដែលមិនបង្កើតកំនត់ត្រាអាក្រក់ដូចដែលអតីតគ្រូបង្វឹកArsenal លោក Arsene Wenger ធ្លាប់ជួបនោះឡើយ។លោកKlopp បន្តថាៈ ជាលើកដំបូង និងសំខាន់បំផុត មុនពេលការប្រកួត ខ្ញុំបានទទួលសារអបអរជាច្រើនសម្រាប់កំនត់ត្រាប្រកួតទី ១០០០ របស់ខ្ញុំ ហើយមិនមែនសុទ្ធតែល្អនោះទេជាក់ស្តែងខ្ញុំគិតថាលោក Arsene Wenger បានចាញ់ការប្រកួតលើកទី 1,000នោះ។

គួររំលឹកថាអតីតអ្នកចាត់ការ Arsenal ធ្លាប់រឿងដ៏ខកចិត្តមិនសមប្រកបនោះទេ ពោលគឺកំលុងខែមីនា ឆ្នាំ ២០១៤ វាជាសុបិន្តអាក្រក់ សម្រាប់បុរសសញ្ជាតិបារាំង ខណៈក្រុមគូប្រជែងមកពីទីក្រុងឡុងដ៏ភាគខាងលិច Chelsea បានផ្តួលក្រុមយក្សនៅទីក្រុងឡុងដ៍ភាគខាងជើងគឺArsenalក្នុងលទ្ធផលដល់ទៅ ៦ទល់និង០ឯណោះ ។
បច្ចុប្បន្នអតីតគ្រូបង្វឹក Mainz 05 និង Borussia Dortmund បានដឹកនាំក្រុមLiverpoolឈរនៅចំណាត់ថ្នាក់លេខរៀងទី ៩ខណៈ Chelsea មានពិន្ទុស្មើគ្នា ប៉ុន្តែមានគ្រាប់ស៊ុតបញ្ចូលទីតិចជាង ។ទោះយ៉ាងណា លទ្ធផលស្មើគ្នានេះគឺជាការប៉ះទង្គិចមួយផ្សេងទៀតចំពោះក្តីសង្ឃឹមរបស់ Liverpool ក្នុងការឈានទៅបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់Top-៤ ដើម្បីមានកៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយផងដែរ។

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន […]
